អុញ! ផលិតកម្មរស្មីហង្សមាស បកស្រាយរឿងប៊ុតសីហា ឥលូវដល់រឿងម៉ៅ ហាជី ទៀត!

David

បន្ទាប់ពីអតីតបេក្ខជន និងជាម្ចាស់ពាន់ក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី ០១ ដែលមានរឿងជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន រហូតដល់សមត្ថកិច្ចធ្វើការចាប់ខ្លួន បានធ្វើអោយលោក មាស រិទ្ធី បានលើកឡើងពត៌មានមួយទៀតដែលទាក់ទងនឹងអតីតបេក្ខជន Cambodian Idol រដូវការទី ០២ លោកម៉ៅ ហាជី ដែលធ្លាក់មានរឿងក្តីជាមួយហង្សមាស។

លោក មាស រិទ្ធី បានលើកឡើងថា ខាងផលិតកម្មរស្មីហង្សមាសបានប្តឹងលោក ម៉ៅ ហាជី ទៅដល់សាលាដំបូងរាជធានីភ្នំពេញ ហើយខាងផលិតកម្មបានឈ្នះក្តី។ គួររំលឹកផងដែលថា ដោយសារតែកម្មវិធី Cambodian Idol តម្រូវអោយបេក្ខជនទាំងអស់ត្រូវចុះកុងត្រាចំនួនរយៈពេល ០១ ឆ្នាំជាមួយខាងកម្មវិធី ប៉ុន្តែបែបជាលោក ម៉ៅ ហាជី បានចូលទៅខាងផលិតកម្មថោន ទាំងខ្លួននៅជាប់កុងត្រាជាមួយផលិតកម្មរស្មីហង្សមាស ទើបធ្វើអោយរូបលោក ត្រូវបានខាងក្រុមហ៊ុនហង្សមាស ធ្វើការប្តីផ្តល់គ្នារហូតទៅតុលាការទាំងចម្រូងចម្រាសបែបនេះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.