ពិតជាគួរឲ្យសរសើរ! ១០ឆ្នាំហើយ លោកតាម្នាក់នេះ មិនហូបឆ្ងាញ់ មិនចាយខ្ជេះខ្ជាយ ព្រោះហេតុផលមួយនេះ

David

ដោយយោងតាមសារព័ត៌មានក្នុងស្រុកមួយរបស់ចិន បានធ្វើការចុះផ្សាយ អំពីលោកតាវ័យចំណាស់ម្នាក់ ដែលបានខិតខំសន្សំប្រាក់ មិនហ៊ានហូបរបស់ឆ្ងាញ់ និងទិញសំលៀកបំពាក់ថ្មីជាង១០ឆ្នាំមកហើយ មូលហេតុគឺដើម្បីយកប្រាក់ទៅបរិច្ឆាគអោយក្មេងដែលខ្វះលទ្ធភាពរៀនសូត្រជាង​១០០នាក់។

អាចនិយាយបានថា គឺស្ទើរតែមិនជឿថា មានលោកចាស់ម្នាក់ដែលរស់នៅដោយសារតែរបររើសសំរាម ហើយជាមនុស្សដែលសន្សំសំចៃបំផុតនោះ ជាអ្នកដែលបរិច្ឆាកប្រាក់អោយក្មេងក្រីក្របានរៀនសូត្រ ។

លោកតាមានឈ្មោះថា Liu Sheng Lan រស់នៅក្នុងទីក្រុង Jieyang ខេត្ត Shandong ប្រទេសចិន។

ចាប់តាំងពីប្រពន្ធរបស់គាត់ទទួលមរណៈភាពទៅ លោកតា Liu បានចំនាយប្រាក់ដែលខ្លួនរកបានធ្វើជាអាហារូបករណ៍សិក្សាសំរាប់ក្មេងក្រីក្រ។ ទឹកប្រាក់សរុបដែលគាត់បានផ្តល់ជាអាហារូបករណ៍នេះមានចំនួនប្រមាណជា ៥០០,០០០ យ័ន វាបានជួយទៅដល់ក្មេងនៅក្នុងតំបន់ក្រីក្រនិងដាច់ស្រយាលជាង១០០នាក់ទូទាំងប្រទេសចិន។

ក្នុងរយៈពេលមួយឆ្នាំម្តងគាត់បានយកប្រាក់ដែលខ្លួនសន្សំបានយកទៅផ្ញើរនៅប្រៃសនីយ៍ បុគ្គលិកប្រៃសនីយ៍បាននិយាយថាប្រាក់ដែលគាត់​យក​មកផ្ញើរច្រើនជាកាក់រាយរឺក្រដាសប្រាក់រាយ។ បើទោះបីជាគាត់ទទួលមរណៈភាព២ឆ្នាំហើយក៏ដោយ ក៏អ្នកភូមិរបស់គាត់មិនអាចបំភ្លេចអំពើរល្អរបស់គាត់នោះទេ គេបានធ្វើបុណ្យរំលឹកគាត់ជារៀងរាល់ឆ្នាំ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.