នៅមិននៅ ទិញស្រោមទូរស័ព្ទកាំភ្លើង ត្រូវប៉ូលិសចាប់ខ្លួន

David

សិស្សសាលាមួយរូប អាយុ១៥ឆ្ នាំម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីរូបគេបានយកស្រោមទូរស័ព្ទ ដែលមានរាងដូចកាំភ្លើងខ្លី ពណ៌ផ្កាឈូកទៅសាលារៀន។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាលារៀន DeLand High School ស្ថិតនៅក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។

យុវជនម្នាក់នេះ បានទិញស្រោមទូរស័ព្ទដែលមាន រាងដូចកាំភ្លើងខ្លីតាមរយៈអ្នកលក់តាមប្រព័ន្ធអ៊ីនធឺណិតចំនួនពីរ គឺសម្រាប់រូបគេមួយ និងសម្រាប់សង្សារបស់គេមួយ ហើយរូប គេបានដាក់ស្រោមទូរស័ព្ទនោះនៅក្នុងហោប៉ៅខោ ដែលមើលពីក្រៅទៅគឺហាក់បីដូចជាគេដាក់កាំភ្លើងខ្លីតាមខ្លួនអីចឹង។

ដូចនេះ ទើបមានប៉ូលិសដែលស្លៀកពាក់ជាស៊ីវិលចំនួនពីរនាក់បានទៅដល់ក្នុងសាលារៀន និងធ្វើការឃាត់ខ្លួនគេតែម្តង។ យ៉ាងណាក្តី ក្រោយដឹងការពិត ប៉ូលិសបានដោះលែងយុវជនខាងលើនេះវិញ តែរូបគេត្រូវរងពិន័យមួយករណីគឺបានរំខាន់ដល់ការសិក្សារបស់ សាលារៀន ព្រោះថាក្នុងការចាប់ខ្លួនគេនេះសាលាត្រូវចាក់សោរ និងផ្អាក់មិនធ្វើការងារអស់រយៈពេល ៤៥ នាទី៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.