ពិតឬមិនពិត ពេលនេះដឹងច្បាស់១០០%ហើយ នៃដំណឹងដែលថា មាស សុខសោភា ដោះដៃពីថោន ​​ចូល​ហង្ស​មាស​

David

ជាព័ត៌មានមួយដែលកំពុថតែកក្រើក សី្តពី តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្ម ថោន អ្នកនាង មាស សុខសោភា បន្ទាប់ពីដល់ពេលកំណត់អស់កិច្ចសន្យាក្នុងផលិតកម្មថោនហើយនោះ នាងត្រូវបានគេដឹងថា កំពុងប្រុងជើង ហក់ចូលផលិតកម្មហង្សមាស ខណៈបច្ចុប្បន្ននេះ មាស សុខសោភា កំពុងខំធ្វើការងារ ដែលសេសសល់ទឹកចុងក្រោយឲ្យរួចរាល់ជូនផលិតកម្មថោន នៅមុនឱកាសចូលឆ្នាំថ្មីនេះ។

ជុំវិញ​​ការ​ចុះ​ផ្សាយ​នេះ​ មាស សុខរតនៈ ត្រូវ​ជា​បង​ប្រុស​ និង​ជា​អ្នក​និពន្ធ​​បទ​ចម្រៀង​ឲ្យ​ មាស សុខ សោភា បានបញ្ចក់ថា មិន​បាន​ទៅ​ចុះ​កុង​ត្រា​ចូលផលិតកម្ម​ហង្ស​មាស ដូច​វិបសាយ​មួយ​ចំនួន​​លើក​ឡើង​នោះ​ទេ។ ​លោក ​និង​ក្រុម​ហ៊ុន​ថោន​ មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ​ក្រោយ​ពី​ទទួល​បាន​ដំណឹង​​មិន​ពិត​​មួយ​នេះ​។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.