ស្រក់ទឹកភ្នែកពេញឆាក! ដោយសារតែ ការចាកចេញ ពីលោកទាហានវ័យក្មេងម្នាក់នេះ (មានវីដេអូ)

David

កម្មវិធីប្រលងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol ជាកម្មវិធីដែលមានអ្នកទស្សនាជាច្រើន និងទទួលបានការគាំទ្រខ្លាំងមែនទែន ពីសំណាក់មហាជន និងបងប្អូនប្រិយមិត្ត។

កាលពីយប់មិញនេះ Cambodian Idol រដូវកាលទី៣ ក៏បានឈានមកដល់វគ្គ Live Show សប្តាហ៍ទី៣ ហើយដែរ ដែលនៅសល់តែបេក្ខជន និងបេក្ខនារី ចំនួន ១០រូបប៉ុណ្ណោះ ដែលត្រូវប្រកួតប្រជែងគ្នា ដើម្បីមានឱកាសឆ្លងទៅវគ្គជាបន្ត។

ក្នុងនោះ បេក្ខជន រ៉េត បូរិទ្ធ បានបង្ហាញសមត្ថភាពច្រៀង យ៉ាងស្រទន់ និងការដាក់មនោសញ្ចេតនា បានយ៉ាងល្អបំផុត ជាមួយនឹងបទចម្រៀងមួយបទ ដែលមានចំណងជើងថា « អ្នកក្រ» ។

អី្វដែលគួរឲ្យសោកស្តាយនោះ គឺ នៅវគ្គប្រកាសលទ្ធផល បេក្ខជន រ៉េត បូរិទ្ធ ក៏ទទួលបានសម្លេងបោះឆ្នោតគាំទ្រតិចជាង ពីសំណាក់ទស្សនិកជន ដែលអាចធ្វើឲ្យបេក្ខជន រូបនេះ មិនមានឱកាសបន្តទៅកាន់វគ្គ Live Show នៅសប្តាហ៍ក្រោយទៀតទេ ៕

ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា:

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.