ទោះបីជាមិនទទួលបានជ័យលាភី ក្នុងកម្មវិធីប្រឡងចម្រៀងកី្ត ក៏តារា៣រូបនេះ ទទួលបានជោគជ័យជាខ្លាំងក្នុងវិថីសិល្បៈ

David

១. កញ្ញា រ៉េត ស៊ូហ្សាណា

កញ្ញា រ៉េត ស៊ូហ្សាណា បច្ចុប្បន្នគឺជាតារាចម្រៀងស្រីវ័យក្មេង និងកំពុងតែមានកេរ្តិ៍ឈ្មោះបោះសម្លេងយ៉ាងខ្លាំង នៅក្នុងវិស័យសិល្បៈចម្រៀង។

ការចាប់ជាអាជីព ជាតារាចម្រៀងថ្មីមួយរូប នៅក្នុងផលិតកម្មរស្មីហង្សមាស បានធ្វើឱ្យតារាស្រីវ័យក្មេងរូបនេះ បានក្តោបយកនូវប្រជាប្រិយ ជាច្រើនបន្តបន្ទាប់ ពីសំណាក់ទស្សនិកជន ជាពិសេសគឺពីអ្នកគាំទ្រ ដែលជាមិត្តៗយុវវ័យផ្ទាល់តែម្តង។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងរយៈពេលខ្លីម្ចាស់បទ«ឈប់» រូបនេះ ក៏មានបទចម្រៀងថ្មីៗជាច្រើនដើម្បីបម្រើអារម្មណ៍អ្នកស្តាប់ទូទៅ ជាពិសេសតែងបង្ហាញមុខ សឹងគ្រប់កម្មវិធីតូចធំ នានា ស្ទើរតែរកពេលសម្រាកមិនបានផង ។

តិ្បតតែមិនទទួលជ័យលាភី ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលពី២ កី្ត ក៏ពេលនេះ តារាចម្រៀងស្រីវ័យក្មេងស្រស់ស្អាតរូបនេះ ទទួលបានជោគជ័យជាខ្លាំងលើវិថីសិល្បៈចម្រៀង ក៏ដូចជាបង្ហាញមុខក្នុងខ្សែភាគយន្ត រឿង"បិសាចគួរឲ្យស្រលាញ់" ដែលនឹងដាក់បញ្ចំងក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ ។

២. លោក វង្ស ដារារតនា

តារាចម្រៀងសម្លេងរាជសីគឺ លោក វង្ស ដារារតនា បានធ្វើឲ្យប្រិយមិត្តព្រឺរោមជាមួយនិងសម្លេង រ៉ក ដូចខ្លាគ្រហឹមរបស់លោក ។

លោក វង្ស ដារារតនា ពិតជាទទួលបានជោគជ័យជាខ្លាំង​ ជាមួយនឹងបទដ៏ពេញនិយមរបស់ខ្លួន គឺបទ "ស៊ូឃ្លាត" ដែលពិតជាបានទទួលការគាំទ្រពីបងប្អូនហួសប្រមាណ ។

ជាអតីតកូនក្រុមរបស់ កញ្ញ ឱក សុគន្ធកញ្ញា តិ្បតតែមិនទទួលជ័យលាភី ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលពី១ កី្ត ក៏ពេលនេះ លើវិថីសិល្បៈ ក៏លោក វង្ស ដារារតនា ហាក់ដូចជាមានទីផ្សារគួរសម តួយ៉ាងដូចជាការប្រគុំតន្រី្តតាមបណ្តាលខេត្ត និងបានប្រលូកខ្លួនក្នុងខ្សែភាគយន្ត របស់ស្ថានីយទូរទស្សន៍ហង្សមាសផ្ទាល់ ក្នុងរឿង "សសិររដូវក្នុងបេះដូង" និង រឿង "បិសាចគួរឲ្យស្រលាញ់" ។

៣. កញ្ញ ប៉ាច គីមមួយ

តារាចម្រៀងស្រី កញ្ញា ប៉ាច គីមមួយ ដែលយើងស្គាល់ តាមរយៈ ការប្រលងចម្រៀងលំដាប់ពិភពលោក The Voice Cambodia នោះ ភ្លេចៗខ្លួន ជិត៣ឆ្នាំ ហើយដែល នាងប្រឡូកក្នុងវិស័យសិល្បៈ ពេលនេះប្លែកមើលសឹងតែមិនស្គាល់់ ដោយសម្រល់របស់នាងកាន់តែស្អាត។

ម្ចាស់បទ«បេះដូងមិនងាយស្រលាញ់» រូបនេះ ហាក់ដូចជាមានវត្តមានញឹកញប់តាមស្ថានីយទូរទស្សន៍ ក៏ដូចជាការប្រគុំតន្រី្តតាមបណ្តាលខេត្តនានា ។

ជាអតីតកូនក្រុមរបស់ លោក ឆន សុវណ្ណរាជ តិ្បតតែមិនទទួលជ័យលាភី ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលពី១ កី្ត ក៏ពេលនេះ លើវិថីសិល្បៈ ក៏ កញ្ញា ប៉ាច គីមមួយ បានទទួលលាភជ័យជាច្រើនផងដែរ ជាក់ស្តែង កញ្ញាក៏មានមុខក្នុងខ្សែភាគយន្តថី្មរបស់ស្ថានីយទូរទស្សន៍ហង្សមាសផងដែរគឺ រឿង "បិសាចគួរឲ្យស្រលាញ់" ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.