ប៊ុត សីហា ចេញមុខបកស្រាយថា ខ្លួនគឺជា​គិញសម្ងាត់របស់​សមត្ថកិច្ច (មានវីដេអូ)

David

នៅវេលាម៉ោង ប្រមាណជាង ០៩ព្រឹក ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះផ្ទាល់ តាមរយៈវីដេអូឃ្លិបដែល ប៊ុត សីហា Live ​លោកបានរាប់រៀបថា ខាងស្ថានទូត​អាម៉េរិកមិនផ្តល់វិសា​ឲ្យលោកនោះទេក្នុងការបំពេញការងារជាតារាចម្រៀង នៅក្រៅប្រទេស ក្រោយលោករងនូវព័ត៌មានអាស្រូវ ទាក់ទងនឹងការប្រើប្រាស់គ្រឿងញៀន ជាហេតុ​ធ្វើអោយលោកក្តៅចិត្ត យ៉ាងខ្លាំង ។​

ក៏ព្រោះតែមានការចុះផ្សាយព័ត៌មានជាច្រើនព្រមព្រាតកន្លងទៅ រឿងអាស្រូវទាំងនេះហើយ ដែលជាហេតុធ្វើឲ្យមានបញ្ហា ពាក់ព័ន្ធនឹង ការផ្តល់វីសា​ ទៅអាម៉េរិក ។

ម្ចាស់ពានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រូបនេះបានបន្តថាលោកពិតជាត្រូវបានសមត្ថកិច្ចចាប់ខ្លួនមែន ប៉ុន្តែ​ក្នុងនោះ លោកក៏បានអះអាងថា លោកជា​គិញសម្ងាត់របស់​សមត្ថកិច្ចតែប៉ុណ្ណោះ ដែលស្ថិតក្នុងចំណោម អ្នក​ប្រើប្រាស់គ្រឿងញៀននោះ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.