វីដេអូដ៏គួរឲ្យរន្ធត់!​ សី្តពីអ្នកបើកបរឡានមិនចេះយោគយល់មួយគ្រឿង បុកជាមួយលោកតាចំណាស់ ជិះកង់មួយគ្រឿង (មានវីដេអូ)

David

នៅក្នុងវីដេអូរឃ្លីបគួរឱ្យរន្ធត់មួយ ដែលកំពុងផ្សព្វផ្សាយក្នុងប្រព័ន្ធអ៊ីនធឺណេតសី្តពី អ្នកជិះកង់វ័យចំណាស់មួយរូប ត្រូវបានរថយន្តមួយគ្រឿងបុកកង់របស់គាត់ នៅពេលដែលរថយន្តមួយនោះ បានបើកបរដោយល្មើស មិនគោរពគំនូសសញ្ញា ។ ប៉ូលិសបានបញ្ជាក់ថា ការស៊ើបអង្កេតកំពុងបន្តកើតមានឡើងនៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះនៅ ឯតំបន់ជូរ៉ុងជាកន្លែងដែលបុរសវ័យ ៦៧ ឆ្នាំម្នាក់ ត្រូវបានរងរបួសជាទម្ងន់ដោយរថយន្តនេះ ។

យោងតាមសារព័ត៌មាន The Straits Times បានរាយការណ៍ថា ក្រុមមន្ត្រីប៉ូលិសត្រូវបានគេរាយការណ៍ឱ្យដឹងនៅវេលាម៉ោង ៥:៤៩ នាទី រសៀលកាលពីថ្ងៃអង្គារសប្តាហ៍មុនអំពីគ្រោះថ្នាក់ចរាចរណ៍តាមបណ្តោយផ្លូវ Jurong West Avenue 2 តាមផ្លូវ Jurong West Avenue 4 ។

លោកតាវ័យ ៦៧ ឆ្នាំនេះត្រូវបាននាំយកទៅមន្ទីរពេទ្យសាកលវិទ្យាល័យជាតិភ្លាមៗបន្ទាប់ពីហេតុការណ៍។

វីដេអូនៃគ្រោះថ្នាក់នេះ​ ត្រូវបានគេរបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ក្នុងថ្ងៃកើតហេតុផ្ទាល់ ក្នុងនោះផងដែរ អ្នកលេងអ៊ិនធើណែតម្នាក់បាននិយាយថាគាត់គឺជាកូនប្រុសរបស់អ្នកជិះកង់ហើយសុំព័ត៌មានពីអ្នកឈរមើល។ ហើយលោកក៏បានអរគុណសាក្សីផ្ទាល់ភ្នែកម្នាក់ដែលបានផ្តល់នូវវីដេអូរនៃគ្រោះថ្នាក់នេះ។

នៅក្នុងវីដេអូដែលឪពុករបស់ខ្ញុំបានលើកដៃរបស់គាត់យ៉ាងច្បាស់ដើម្បីបង្ហាញសញ្ញាគាត់ថាគាត់សុំអាទិភាពដើម្បីឆ្លងផ្លូវ។ រថយន្តមួយគ្រឿងទៀតបានឈប់ហើយឲ្យគាត់ឆ្លងកាត់ ឃើញដូច្នេះគាត់ក៏ជិះកង់បន្តដំណើរទៅមុខ ភ្លាមនោះស្រាប់តែឡានមួយគ្រឿងទៀតនឹងបើកបរល្បឿនលឿនទេហើយបុកគាត់។

ទស្សនាវីដេអូ ខាងក្រោមនេះទាំងអស់គ្នា :

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.