"ពេលវេលាផ្លាស់ប្តូរ" លោក Arnold អតីតអភិបាលរដ្ឋកាលីហ្វ័រញ៉ា និងជាតារាសម្តែងល្បីល្បាញលើពីភពលោក ធ្លាក់ខ្លួនដេកតាមចិញ្ចឹមផ្លូវ

David

អតីតតារាសម្តែងល្បីល្បាញលើពីភពលោក គឺលោក Arnold Schwarzenegger បានបង្ហោះរូបថតខ្លួនឯងដែលកំពុងដេកនៅតាមដងផ្លូវ ក្រោមរូបចម្លាក់សំរិទ្ធដ៏ល្បីល្បាញរបស់គាត់ហើយសរសេរថា "ពេលវេលាបានផ្លាស់ប្តូរ" ។

មូលហេតុដែលគាត់បានសរសេរឃ្លានេះឡើង គឺមិនត្រឹមតែដោយសារតែគាត់មានអាយុច្រើនប៉ុណ្ណោះទេ ប៉ុន្តែដោយសារតែ នៅពេលដែលគាត់ជាអភិបាលរដ្ឋកាលីហ្វ័រញ៉ា គាត់ត្រូវបានគេផ្តល់កេរ្តិ៍យសចូលរួម សម្ពោធសណ្ឋាគារមួយនេះជាមួយនឹងរូបសំណាករបស់គាត់នេះផងដែរ ។ បុគ្គលិកសណ្ឋាគារបានប្រាប់លោក Arnold ថា "នៅពេលណាក៏ដោយ អភិបាលរដ្ឋកាលីហ្វ័រញ៉ា អាចមកស្នាក់នៅក្នុងបន្ទប់សណ្ឋាគារនេះបានគ្រប់ពេល" ។ តែពេលវេលាពិតជាបានផ្លាស់ប្តូរ នៅពេលដែលលោក Arnold បានលាលែងពីតំណែងជាអភិបាលរដ្ឋ សហរដ្ឋមួយនេះ លោកបានទៅសណ្ឋាគារនោះ បុគ្គលមួយរូបបានបដិសេធមិនឱ្យគាត់ស្នាក់នៅបន្ទប់នាសណ្ឋាគារ ហើយតម្រូវឲ្យលោកធ្វើការបង់ប្រាក់ ប្រសិនបើចង់ស្នាក់នៅ ។

ដោយសារតែចង់បង្ហាញនូវពិភពលោកឲ្យបានដឹងពីរឿងមួយនេះ លោកArnold បានទៅសំរាកនៅក្រោមរូបចម្លាក់របស់ខ្លួន ហើយពន្យល់ពីអ្វីដែលគាត់ចង់ប្រាប់ថា: "នៅពេលខ្ញុំស្ថិតនៅតំណែងសំខាន់មួយ ពួកគេតែងតែសរសើរខ្ញុំ ហើយនៅពេលខ្ញុំបាត់បង់តំណែងនេះ ពួកគេភ្លេចខ្ញុំ ហើយមិនបានគោរពតាមការសន្យារបស់ពួកគេនោះទេ។ លោកបានថ្លែងប្រាប់បន្តទៀតថា កុំជឿទុកចិត្តលើមុខតំណែងរបស់អ្នក ឬចំនួនប្រាក់ដែលអ្នកមាន ឬក៏អំណាចរបស់អ្នក ព្រោះវានឹងមិនមានរយៈពេលយូរនោះទេ "។

ចូលព្យាយាមបង្រៀនមនុស្សគ្រប់គ្នាថា អ្នកពិតជាសំខាន់នៅក្នុងក្រខ្សែភ្នែករបស់ពួកគេ ។ មនុស្សគ្រប់គ្នាអាចជាមិត្តរបស់អ្នក គ្រប់ពេលនៅពេលដែលអ្នកមានប្រយោជន៍សម្រាប់ពួកគេ ។

"អ្នកមិនមែនតែងតែក្លាយជាមនុស្ស ដែលអ្នកគិតថានឹងក្លាយនោះទេ ។ ត្រូវចាំថាលើលោកនេះ គ្មានអ្វីដែលឋិតថេរជារៀងរហូតនោះឡើយ" ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.