សុគន្ធ នីសា បង្ហើរសំនៀង បទ «ជីវិតតែមួយ» អមជាមួយ វីដេអូ Pre-Weeding ដ៏សែនផ្អែមល្ហែម (មានវីដេអូ)

ក្នុងពិធីរៀបមង្គលការរបស់តារាចម្រៀងស្រី ល្បីលំដាប់ជួរមុខអ្នកនាង សុគន្ធ និសា បានបញ្ចប់ទៅដោយរលូត ក្រោមការចូលរួមពីមេបាទាំងសងខាង អមនឹងភ្ញៀវកិត្តិយស អ្នកជិតស្និទ្ធបំផុត យ៉ាងច្រើនកុះករ ។
អី្វដែលរឹតតែមានភាពវិសេស កាលពីយប់មិញនេះដែរ អ្នកនាង និសា បានបញ្ចេញនូវចម្រៀងមួយបទ យ៉ាងពិរោះពោរពេញដោយ មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ អមជាមួយ ក្នុងវីដេអូ Pre-Weeding ដែលចាក់បញ្ចាំងឲ្យភ្ញៀវកិត្តិយសជូនទស្សនា ។
ចំពោះអត្ថន័យនៃបទ «ជីវិតតែមួយ» នេះ ពិតជាបានបង្កប់នូវរយលានអត្ថន័យ ដែលឆ្លុះបង្ហាញពីទំហំចិត្ត នៃក្ដីស្រលាញ់ ធ្វើឲ្យអ្នកទស្សនា ស្ដាប់ហើយពិតជារំភើប ពិបាកនឹងពណ៌នា៕
Leave a Comment