ខ្លាំងបាត់! តារាសម្តែងប្រុសសង្ហារ ២រូប ថតឈុត Pre-Wedding លើកដំបូង ក្នុងគោលបំណង...

អាចនិយាយបានថា គឺជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើសមែនទែន ដោយមិត្តអ្នកគាំទ្រ បានប្រទេះឃើញ​នូវរូបថតប៉ុន្មានសនឹ្លករបស់ តារាប្រុសចំនួនពីរដួង គឺលោក ជា លាងឆេ និងលោក គឹម តារា ថតរូប pre-wedding ជាមួយគ្នា។

ក៏សូមបញ្ចក់កុំឲ្យប្រិយមិត្តមានការភ័ន្តច្រលំ នេះគ្រាន់តែជាការសម្តែង តែប៉ុណ្ណោះ ។

បើយោងតាមរូបជាច្រើនសន្លឹករបស់តារាប្រុសទាំងពីរដួងនេះ ដែលបានបង្ហោះនៅលើហ្វេសប៊ុក Star V Photography បានបង្ហាញថាអ្នកទាំងពីរពិតជាមានភាពផ្អែមល្ហែម និងមើលទៅមានភាពស៊ីគ្នាល្អណាស់ សាកសមដូចជាគូស្នេហ៍ ប្រុសដូចគ្នា ពិតៗយ៉ាងដូច្នោះដែរ។

គួរបញ្ចក់ផងដែរថា នេះគឺជាលើកទី១ហើយដែលគេឃើញតារាប្រុសខ្មែរ បានចេញរូបភាពជាគូស្នេហ៍ ថតបែប Pre-Wedding ជាមួយគ្នាដូច្នេះ ដែលបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមទូទៅ ចំពោះគោលបំណងនៃការថតរូបសិល្បៈបែបលក្ខណៈ Pre-Wedding ដូចេ្នះ គឺក្នុងគោលបំណង ជាខ្សែភាគយន្តឬយ៉ាងណា ក៏មិនទាន់ប្រាកដជាក់លាក់ណាមួយនៅឡើយ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.