ហួសថ្លែង! រូប​សំណាករបស់ Lionel Messi ត្រូវបានគេវាយរាបដល់ដី

ជារូបសំណាកសង់ឡើយពីសំរិទ្ធរបស់កីឡាករបាល់ទាត់ឆ្នើមពិភពលោកជនជាតិអាហ្សង់ទីន Lionel Messi ត្រូវបានជនមិនស្គាល់បានរួមគ្នាវាយបំផ្លាញ កាលពីរាត្រីថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០១៧ មិ្សលមិញនេះផ្ទាល់ ស្ថិតក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។

ថ្លែងប្រាប់សារព័ត៌មានរបស់អង់គ្លេស BBC ក្រុមប៉ូលិសប្រចាំតំបន់ដែលកើតហេតុខាងលើឲ្យដឹងថា គឺមិនទាន់កំណត់បានអត្តសញ្ញាណនៃជនបង្កឡើយ ដែលនេះជាលើកទី២ ផងដែរ ដែលពួកគេបានវាយបំផ្លាញរូបសំណាកដែលត្រូវបានសាងសង់ឡើយ ដើម្បីជានិម្មិតរូប របស់ពួកគេ និងដឹងគុណចំពោះកីឡាករវ័យ ៣០ឆ្នាំ Messi ដែលកំពុងប្រកបអាជីព FC Barcelona នៃប្រទេសអេស្ប៉ាញ។

ក្នុងរជ្ជកាលតារាឆ្នើមលំដាប់លេខ១ ពិភពលោក Lionel Messi មិនទាន់ជួយឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន ឈ្នះជើងឯក World Cup ម្តងណាឡើយ បានត្រឹមតែរងជើងឯកម្តងនាឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល បន្ទាប់ពីចាញ់អាល្លឺម៉ង់ ១-០ ក្នុងនាទីបន្ថែមវគ្គផ្តាច់ព្រ័ត្រ តែថ្មីៗនេះ Messi ក៏ទើបតែជួយអាហ្សង់ទីនឡើងទៅ លេង World Cup 2018 នៅរុស្ស៊ី ក្រោយធ្វើបានហែកទ្រីក ពេលបំបាក់ម្ចាស់ផ្ទះអេក្វាទ័រ ៣-១ វគ្គជម្រុះចុងក្រោយ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.