បែកធ្លាយការពិត ជុំវិញរឿង លោក ខេមរៈ សិរីមន្ដ នឹងក្លាយជាគណៈកម្មការ Cambodia Idol ជំនួសលោក ព្រាប សុវត្តិ ឬលោកឆន សុវណ្ណារាជ [មានវីដេអូ]

ប្រហែលជាមួយខែមុន មហាជនមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីបានឃើញរូបថតចំនួន៣សន្លឹករបស់ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្សីហង្សមាស គឺលោក ខេមរ: សិរីមន្ត ថតរូបខ្លួនឯងភ្ជាប់ជាមួយផ្ទាំង Logo កម្មវិធីអន្តរជាតិ Cambodian Idol នៅខាងក្រោយ។ ព្រោះតែរូបទាំងនេះហើយ ទើបធ្វើឲ្យមានព័ត៌មានចុះព្រោងព្រាតថា លោក ខេមរ: សិរីមន្ត និងក្លាយទៅជា គណ:កម្មការ ក្នុងកម្មវិធី Cambodian Idol រដូវកាលទី ៣ ដោយចូលខ្លួនជំនួសតំណែងរបស់លោក ព្រាប សុវត្តិ ឬរបស់លោក ឆន សុវណ្ណរាជ។

ទោះបីជាយ៉ាងណា ចម្ងល់ទាំងអស់របស់មហាជន ត្រូវបានបញ្ជាក់ និងបង្ហាញយ៉ាងច្បាស់ តាមរយៈវីដេអូផ្សព្វផ្សាយអំពីកម្មវិធី Cambodian Idol រដូវកាលទី ៣ ដោយក្នុងនោះយើងអាចមើលឃើញថា នឹងមិនមានវត្ថមានរបស់ លោក ខេមរ: សិរីមន្ត ធ្វើជា គណ:កម្មការ ក្នុងកម្មវិធីនេះឡើយ មិនដូចទៅនឹងព័ត៌មានដែលបានចុះផ្សាយស្មានៗកាលពីប៉ុន្មានខែមុននោះទេ។ គណ:កម្មការទាំង ៤ គឺរក្សានៅដដែល ដោយមាន លោក ព្រាប សុវត្តិ, លោក ឆន សុវណ្ណារាជ, ឳក សុគន្ធកញ្ញា និងចុងក្រោយគឺលោក ណុប ប៉ាយ៉ារិទ្ធិ។

ចង់ជ្រាបច្បាស់សូម ទស្សនាវីដេអូខាងក្រោមនេះ:

ប្រភព: CambodianIdol

#####អានព័ត៌មានផ្សេងៗទៀត#####

បើមិននិយាយ មិនដឹងនោះទេ! ពែកមី បង្ហាញនូវអាថ៌កំបាំង​​​ពិសេស​​ម្យ៉ាងលើលុយរៀលខ្មែរ

កំពូលតារាកំប្លែងដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជា ដ៏មានប្រជាប្រិយភាពប្រចាំជួរមុខ គឺលោក នាយពែកមី ថ្មីៗនេះបានធ្វើឲ្យមហាជនងាកមកចាប់អារម្មណ៍ជាខ្លាំង ជាពិសេសបណ្ដាបងប្អូន មិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែលោកបានបង្ហាញពីលក្ខណៈពិសេសជាច្រើនរបស់ប្រាក់រៀលខ្មែរ។ ក្នុងការបង្ហាញនូវរូបភាពប្រាក់រៀលជាច្រើនសន្លឹកនេះ លោកហាក់ដូចជាបំផុសនូវស្មារតីកូនខ្មែរឲ្យចេះស្រលាញ់ប្រាក់រៀល និងដឹងពីលក្ខណៈពិសេសរបស់រូបីយប័ណ្ណខ្មែរតែម្ដង។

នាយ ពែកមី បានបង្ហោះរូបប្រាក់រៀល និងប្រាក់ដុល្លារជាច្រើនដែលមានលក្ខណៈពិសេស និងភ្ជាប់ជាមួយនឹងប្រយោគប៉ុន្មានឃ្លារថា

«តាមពិតទៅលុយខ្មែរបង្កប់នូវលក្ខណៈពិសេសច្រើនជាងលុយដុល្លារទៅទៀតផងនោះ ខ្ញុំពិតជាស្រឡាញ់ខ្មែរណាស់ កុំភ្លេចជួយ Share មួយផងដើម្បីលុយខ្មែររបស់យើងទាំងអស់គ្នា សង្ឃឹមថាប្រិយមិត្ត ជួយចែករំលែកអោយបានច្រើនផង»។

ការបង្ហាញជូនខាងលើនេះដោយមានការឆ្លុះជាមួយនឹងប្រភេទពនឺ្លម្យ៉ាង អាចឲ្យយើងមើលឃើញលេខកូដសំងាត់ ដែលមិនអាចមើលដោយភ្នែកទទេ គឺប្រៀបបាននឹងជួយដាសស្មារតីកូនខ្មែរឲ្យចេះស្រលាញ់ប្រាក់រៀលខ្មែរនេះ នាយពែកមី ក៏ទទួលបាននូវការកោតសរសើរ និងការរិះគន់ផងដែរ។ ហើយអី្វដែលជា គោលបំណងតែមួយគត់ដែលលោកចង់ឲ្យមិត្តក្នុងហ្វេសប៊ុកជ្រាបនោះគឺ ពីលក្ខណៈពិសេសរបស់ប្រាក់រៀលខ្មែរ ទោះបីជាបច្ចុប្បន្នប្រាក់ដុល្លារ កំពុងតែចលាចលក្នុងការទិញទំនិញនានាលើទីផ្សារក៏ដោយ៕

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.