មិនទាន់ដល់ថ្ងៃកំណើតផង ទេព បូព្រឹក្ស ទទួលបានកាដូរជាទីគាប់ចិត្ត ពី ជី ដេវីត បាត់

តារាចម្រៀងស្រីស្អាត និយមស្ទាយកូរ៉េ កញ្ញា ទេព បូព្រឹក្ស ក្នុងថ្ងៃនេះផ្ទាល់ បានបង្ហោះរូបភាពទូរស័ព្ទទំនើបមួយគ្រឿងម៉ាក iphone x ដោយ ភ្ជាប់និងរូបថតទូរស័ព្ទស៊ើរីខ្ពស់អស់លេខនោះ តារាចម្រៀងពូកែខាងរាំនេះ បានសរសេរថា
«“Thank sweetie Ngoun Chan Davith សំរាប់កាដូខួបកំណើតនេះចា៎ ដែលឲ្យមុនថ្ងៃ ខ្លាចដល់ថ្ងៃ ហួសស៊េរីមែន បានឲ្យលឿនម៉េស»។
បើចាំមិនខុសនោះទេ ថ្ងៃខួបកំណើត តារាចម្រៀង ទេព បូព្រឹក្ស ភាគច្រើនធ្វើនៅចំថ្ងៃទី២០ខែធ្នូ។ តែឆ្នាំនេះដែលនៅមិនឃើញតារាចម្រៀងម្ចាស់ខួបនេះ បង្ហាញពីការរៀបចំពិធីខួបកំណើតនេះទេ ក្រៅពីលេចឡើងនូវរូបភាពផ្សព្វផ្សាយអរគុណ ដល់តារាចម្រៀង រ៉េប ដែលជាដៃគូ លោក ងួន ចាន់ដេវី ដែលបានកាដូទូរស័ព្ទទំនើប ដែលពេលនេះតាមតម្លៃលើទីផ្សារមិនក្រោមមួយពានដុល្លារ។
Leave a Comment