ចង់ដឹងអត់ ថ្ងៃមង្គលការអ្នកនាង សុគន្ធ នីសា យប់មិញ អ្នកណាចាប់បានបាច់ផ្កា?

ដោយកាលពីយប់ម្សិលមិញនេះ គឺជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់តារាចម្រៀងល្បី អ្នកនាង សុគន្ធ និសា ក្នុងនោះ មានការចូលរួមពីសំណាក់មិត្តសិល្បករ-សិល្បការីនីជាច្រើន ខណៈនៅយប់មិញនេះ មិត្តរួមអាជីព និង ញាតិត្តសន្ដានជិតឆ្ងាយជាច្រើន បានចូលរួមពិធីមង្គលការរបស់នាង ដែលធ្វើឲ្យពិធីនេះប្រព្រឹត្តឡើងយ៉ាងអធឹកអធម។ យ៉ាងណាមិញ ក្នុងការរៀបចំមង្គលការរបស់តារាចម្រៀងរូបស្រស់នេះ ត្រូវបានគេដឹងថា គឺមានការហាមឃាត មិនឲ្យអ្នកកាសែតចូលថតរូប ឬក៏សម្ភាសន៍នោះទេ ជាហេតុធ្វើឲ្យមហាជន និងអ្នកគាំទ្រស្ទើរពេញផ្ទៃប្រទេស សម្ដែងការហួសចិត្តជាខ្លាំង។

ពិធីរៀបការរបស់ តារាចម្រៀងស្រី សុគន្ធ និសា បានធ្វើឲ្យមហាជន មានការចាប់អារម្មណយ៉ាងខ្លាំង តាំងពីថ្ងៃចូលរោង មកទល់ពេលនេះ។ ក្នុងនោះដែរ តារាប្រុស ស្រី ក៏មកចូលរួមបណ្តើរៗផងដែរ ដែលចំនួនអ្នកមក គឺត្រឹមតែ ៧០០នាក់ប៉ុណ្ណោះ ដោយសុទ្ធសឹងតែអ្នកជិតស្និទ្ធបំផុត។ អ្វីដែលសំខាន់ ពិធីទាំងមូលរបស់ តារាស្រីរូបនេះ ក៏បានរៀបចំឡើង យ៉ាងស្រស់ស្អាត តាំងពីខាងមុខ រហូតដល់ខាងក្នុងពិធី ពោរពេញទៅដោយផ្កាស្រស់ព្រោងព្រាត គួរជាទីទាក់ទាញ ។

ងាកមកក្រឡែកអី្វ ដែលគួរឲ្យចាប់អារម្មណ៍ ដែលកាលពីយប់មិញនេះ ក៏មានការបោះបាច់ផ្កាពី អ្នកនាង សុគន្ធ និសា និងស្វាមីដូចគ្នា។ ហើយអ្វីដែលកាន់តែពិសេស អ្នកដែលចាប់បានបាច់ផ្កានោះ គឺតារាចម្រៀងរូបសង្ហា សម្លេងផ្អែម លោក នី រតនា ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.