បទចម្រៀងថ្មី “ចិញ្ចៀនគូស្នេហ៍” បកស្រាយផ្ទាល់ដោយ សុគន្ធ និសា ពិតជាមានន័យផ្អែមល្ហែម អបអរថ្ងៃមង្គលការរបស់នាង [មានវីដេអូ]

ពិធីមង្គលការរបស់តារាចម្រៀង សុគន្ធ និសា បានបញ្ចប់ទៅយ៉ាងរលូនកាលពីថ្ងៃទី ០១ ខែធ្នូ ២០១៧ នៅសណ្ឋាគាសូហ្វីតែល ភ្នំពេញ ភូគិត្រា ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ជាពិសេសគឺមិត្តភក្តិរួមអាជីបល្បីៗជាច្រើនរូប។ តាមការឲ្យដឹងពីប្រភពព័ត៌មានរបស់តារាស្រុកខ្មែរ បានបង្ហើបឲ្យដឹងថា គូរស្វាមីថ្មីដ៏ស្រស់ស្អាតទាំងពីរ គឺ លោក ពៅ សម្បត្តិ និង សុគន្ធ និសា នឹងដឹកដៃគ្នាទៅ Honeymoon នៅកោះម៉ាល់ឌីវ។

ដោយឡែក កាលពីរាត្រីថ្ងៃទី០២ ខែធ្នូ ២០១៧ វេលាម៉ោងប្រហែលជា ៩ យប់ ផេចហ្វេសបុកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស បានបង្ហោះវីដេអូចម្រៀងមួយបទមានចំណងជើងថា “ចិញ្ចៀនគូស្នេហ៍” ដើម្បីចូលរួមអបអរនិងជូនពដល់ជីវិតថ្មីរបស់ កញ្ញា សុគន្ធ និសា ជាមួយនឹងស្វាមី។

គួរបញ្ជាក់ផងដែលថា បទចម្រៀងថ្មី “ចិញ្ចៀនគូស្នេហ៍” នេះ គឺបកស្រាយផ្ទាល់ដោយ សុគន្ធ និសា និងលោក ណុប បាយ៉ារិទ្ធ ចង់ដឹងថាមានន័យ និងពិរោះយ៉ាង សូមរីករាយស្តាប់បទចម្រៀងនេះខាងក្រោម:

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.