សុគន្ធ និសា ធ្វើរឿងពិសេសមួយ មុនទៅក្រេបទឹកឃ្មុំនៅកោះម៉ាល់ឌីវ

តារាចម្រៀងជួរមុខរបស់ប្រចាំផលិតកម្មរស្មីហង្សមាសអ្នកនាង សុគន្ធ និសា ទើបតែរៀបចូលរោងជ័យមង្គល កាលពីថ្ងៃទី០១ ខែធ្នូ កន្លងទៅនេះ ដោយមានចាស់ទុំទាំងសងខាងបានដឹងលឺ និងមានការចូលរួមអបអរសាទរពីសំណាក់ភ្ញៀវកិត្តយសជាច្រើន។

មានរព័ត៌មានលេចលឺជាច្រើន បានឲ្យដឹងថាក្រោយពីអ្នកនាងនិងស្វាមី រៀបអាពាហ៍ពិពាហ៍រួចអ្នកនាង ក៏មានគម្រោងទៅក្រេបទឹកឃ្មុំនៅក្រៅប្រទេសគឺដែនដីកោះម៉ាល់ឌីវ និងគម្រោងយកកូនភ្លាមៗថែមទៀតផង។

ប៉ុន្តែកាលពីយប់មិញនេះផងដែរ អ្នកនាងមិនបានចាកចេញទៅក្រៅប្រទេសដើម្បីក្រេបទឹកឃ្មុំនោះទេ ដោយតារាចម្រៀងរូបនេះ មានវត្តមាននៅក្នុងកម្មវិធី Sipar Gala Dinner។ ដោយអ្នកនាង បានបង្ហោះរូបភាព រួមជាមួយនឹងសារនៅលើហ្វេសប៊ុកផេកថា៖ “នាងខ្ញុំចូលរួមដោយស្ម័គ្រចិត្តល្ងាចនេះក្នុងកម្មវីធី Sipar Gala Dinner ដើម្បីជួយប្រមូលថវិកាទ្រទ្រង់ចំណេះដឹងផ្នែកអំណាននៅកម្ពុជា”៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.