អុញនោះ! បងស្រី ដេនី ក្វាន់ ផ្ទុះកំហឹងឆ្លើយតបទៅបុគ្គលម្នាក់ ក្រោយរិះគន់ថា ពាក់មាសស្រោចខ្លួន តែផឹកទឹកសុទ្ធមួយដប ៥០០៛

កាលពីថ្ងៃទី០៤ ខែធ្នូ ២០១៧ បងស្រីបង្កើតរបស់តារាសម្ថែងដ៏ស៊ីចសី ដេនី ក្វាន់ គឺអ្នកនាង ចោម ច័ន្ទ បានផ្ទុះកំហឹងជាមួយនឹងបុគ្គលម្នាក់ ដែលបានធ្វើការរិះគន់មិនសមហេតុផល លើរូបថតមួយសន្លឹករបស់នាង កំពុងកាន់ទឹកសុទ្ធថោកមួយដប តែកំពុងពាក់មាសស្រោចខ្លួន រួមទាំងមានអង្គរក្សពីរនាក់ឈរយាមទៀតផង។ ដោយបុគ្គលដែលរិះគន់ អ្នកនាង ចោម ច័ន្ទ បានលើកឡើងថា:

មានសុទ្ធតែអង្គរក្ស តែផឹកទឹកថោក ចឹងប្រហែលជាកាលៃច្រើនជាង

មិនបង្អង់យូរ បងស្រីបង្កើត ដេនី ក្វាន់ គឺអ្នកនាង ចោម ច័ន្ទ បានឆ្លើយតបទៅបុគ្គលម្នាក់នោះតាមរយៈសារដ៏វែងមួយ ដោយរៀបរាប់ថា:

យីគិតទៅមីមួយនេះកេីតរោគគេមិនបានហែកហេីយ😱😱 មាននរណាស្គាល់មីនេះជួយប្រាប់វាផងថា !!!!បេីនាងរវល់តែនិងខ្វល់ខ្វាយនិងរឿងគេងៃណាទេីបជិវិតនាងបានល្អទៅ !!! ទេីសតាំងពីអែងផឹកទឹកសុទ្ធអន់ៗ ហេតុផលមោពីអញមិនចេះរៀបរឹកដឹងនៅយីមីសត្វនេះ 👈🏻👈🏻

ក្នុងសារដដែលនោះ អ្នកនាងបានបន្តថាខ្លាំងៗទៀតថា:

មោពីមីហងរមាស់ចឹងហេីយបានមុខអាក្រក់ចរិកមិនបានសត្វឆ្កែក្រោមផ្ទះអញផង មីចង្រៃ រុលរុកនេះ🔨🔨 (ពូជអញមិនចេះកាទ្បៃថាមាសទេមីនរកបេីហងចង់ដឹងច្បាស់អញអោយលេខតូបអ្នកលក់ទៀតមីងាប់ ) តេីមិត្តយល់យា៉ងណាដែរ?? សុំម្នាក់មួយមាត់មកok មីសត្វស្រីឃេីញគេលេីសច្រណែនគេមីងាប់មិនប្រឹងរកសុីទៅ !!!ដោយសារអញឆ្លាតនិងពូកែ ទេីបអញមានងៃនេះមីល្ងង់💣💣💣 មីខ្វាក់តំរិះ មីពេលវេលាអាចម៍ មីក្របី មីស្តេចច្រណែនគេ មីធ្វេីមិនបានដូចគេ មីទ្បប់មិនបានអញជេរនៅមិនសុខ មីគ្មានមាសពាក់ច្រណែនគេ !!!!!!

គួរបញ្ជាក់ផងដែលថា ការឆ្លើយតបរបស់បងស្រីបង្កើត ដេនី ក្វាន់ ត្រូវបានមហាជនជាច្រើនធ្វើការអបអរសាទរ និងគាំទ្រជាខ្លាំង។

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.