មិនធម្មតាទេ! មកដឹងពីប្រវត្តិពិត របស់ស្វាមី តារាចម្រៀង សុគន្ធ និសា ......

កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស គឺអ្នកនាងសុគន្ធ និសា បានបញ្ចប់ភាពនៅលីវរបស់ខ្លួន ដោយសំពះផ្ទឹមជាមួយនឹងស្វាមីរូបសង្ហា លោក ចៅ សម្បត្តិ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ហាក់ខុសប្លែកពីតារាផ្សេងៗ មុនរៀបអាពាហ៍ពិពាហ៍ជាមួយ លោក ចៅ សម្បត្តិ អ្នកនាង សុគន្ធ នីសា តែងតែលាក់លៀមឈ្មោះ និងមុខរបរពិត គូស្នេហ៍របស់ខ្លួន ដោយធ្លាប់ប្រាប់ថាគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ប៉ុណ្នោះ។ ទោះបីជាយ៉ាងណា អាចនិយាយបានថា លោក ចៅ សម្បត្តិ គឺមិនមែនជាមនុស្សសាមញ្ញម្នាក់នោះទេ រូបលោកគឺជាអ្នកជំនួញដ៏ធំម្នាក់ ក្នុងក្រុមហ៊ុន Manulife កម្ពុជា។

ជាក់ស្ថែង បើយោងតាមគេហទំព័រផ្លូវការ របស់ Manulife បានសរសេរយ៉ាងលំអិតពីជីវប្រវិត្ត របស់លោក ចៅ សម្បត្តិ ស្វាមីរបស់ អ្នកនាង សុគន្ធ នីសា ថា:

លោក ចៅ សម្បត្តិ

នាយកផ្នែកប្រតិបត្តិការ

លោក សម្បត្តិ បានចូលបម្រើការងារ នៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នៅឆ្នាំ២០១៣ បន្ទាប់ពីចំណាយពេលអស់ ២៤ឆ្នាំនៅសហរដ្ឋអាមេរិក។ លោកមានបទពិសោធន៍ជាង ១១ឆ្នាំ ទៅលើផ្នែកសេវាធានារ៉ាប់រង នៅអាមេរិកខាងជើង និងអាស៊ី។ ក្រោយពីបញ្ចប់ការសិក្សា ពីមហាវិទ្យាល័យ Boston នៅរដ្ឋMassachusetts ជាមួយនឹង សញ្ញាប័ត្រកម្រិតបរិញ្ញាបត្រផ្នែកវិទ្យាសាស្រ្តនយោបាយ និងការសិក្សាអន្តរជាតិ នៅឆ្នាំ២០០១ លោក សម្បត្តិបានចូលបម្រើការងារនៅ ក្រុមហ៊ុនហិរញ្ញវត្ថុ John Hancock នៅឆ្នាំ២០០៥។

បន្ទាប់ពីបានបំពេញការងារ នៅផ្នែកប្រតិបត្តិការអាជីវកម្មថ្មី អស់រយៈពេល ៨ ឆ្នាំនៅក្រុមហ៊ុន John Hancock មក លោកសម្បត្តិ បានត្រលប់មកប្រទេសកម្ពុជាវិញ ដែលថ្មីៗនេះនៅឆ្នាំ២០១៦ លោកត្រូវបានតែងតាំងជា នាយកផ្នែកប្រតិបត្តិការ នៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។

លោកសម្បត្តិ បានកើតក្នុងអំឡុងពេលសង្គ្រាមស៊ីវិល និងបានរស់នៅ ក្នុងជំរុំជនភៀសខ្លួននៅកម្ពុជា ហើយលោក ជាអនិកជនខែ្មរ-អាមេរិក ដែលបានសម្រេចចិត្ត ត្រលប់មកស្រុកកំណើតវិញ ដើម្បីជួយប្រជាជនកម្ពុជាកសាងអនាគតហិរញ្ញវត្ថុដ៏មានស្ថិរភាព និងប្រសើរជាងមុន។

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.