កើតអ្វីនឹង បានជា ពេជ្រ សោភា បង្ហោះសារថាអស់ទ្រាំហើយ......

តារាចម្រៀងជើងចាស់ប្រចាំផលិតកម្មរស្មីហង្សមាស ពូកែខាងលេងសម្តី អ្នកនាង ពេជ្រ សោភា ទោះបីមានវ័យជំនាស់បន្តិច ប៉ុន្តែអ្នកនាងនៅតែអាចរក្សាប្រជាប្រិយភាពកាន់តែល្បីល្បាញជាមុន និងមានអ្នកគាំទ្រកាន់តែច្រើនឡើងៗ តាមរយៈសមត្ថភាពផ្ទាល់ខ្លួន និងចរិតឬកពាល្អគួរឲ្យចង់រាប់អានរបស់នាង។ ក្រៅពីនេះ អ្នកនាង ពេជ្រ សោភា សព្វថ្ងៃកំពុងតែចាប់ដៃគូថ្មីជាមួយលោក STEP ធ្វើឲ្យអ្នកនាងកាន់តែទទួលការចាប់អារម្មណ៍ខ្លាំងក្នុងវិថីសិល្បះ។

ទោះបីជាយ៉ាងណា កាលពីប៉ុន្មានម៉ោងមុននេះបន្ថិត អ្នកនាង ពេជ្រ សោភា បានបង្ហោះសារហាក់បង្ហាញថាបានបាត់បង់កម្លាំងចិត្តក្នុងការទ្រាំនឹងទង្វើរបស់មនុស្សម្នាក់ ដោយអ្នកនាងបានសរសេរថា:

ខ្ញុំអស់ចិត្តហើយ ហួសហេតុពេកហើយ
កាទ្រាំរបា់មនុស្សមានកំណត់ អស់អារម្មណ៍ខំក៏អត់ន័យ 😀

ប្រភព: pichsopheaofficial

#####អានព័ត៌មានផ្សេងៗទៀត#####

គង់ ច័ន្ទស្រីមុំ ធ្វើឲ្យខ្លួនឯង និងស្វាមី ព្រលឹងចុងសោះ បន្ទាប់ពីបិសជួបហេតុការណ៍អាក្រក់នេះ

ប្រិយមិត្តប្រាកដជាបានដឹងហើយថា ជីវិតគ្រួសាររបស់តារាសម្តែងស្រី អ្នកនាង គង់ ច័ន្ទស្រីមុំ និងស្វាមី លោក គឹម សីហា បានធ្វើមហាជនមានការច្រណែនជាខ្លាំង ព្រោះតែពួកគេទាំងពីរតាំងតែពីចាប់ដៃគ្នាជាប្តីប្រពន្ធ រហូតបានកូនមួយក្នុងផ្ទៃ គឺអ្នកទាំងពីរមិនដែលមានរឿងរ៉ាវខ្លាំងៗដាក់គ្នាម្តងណាឡើយ។

ជាក់ស្ថែង កាលពីប៉ុន្មានម៉ោងមុន ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ អ្នកនាង គង់ ច័ន្ទស្រីមុំ បានបង្ហាញអារម្មណ៍ភ័យខ្លាច ក៏ដូចជាការយកចិត្តទុកដាក់របស់ស្វាមីខ្លួន បន្ទាប់ពីនាងបិសនឹងរអិលជើងដួលទាំងខ្លួនមានកូនក្នុងផ្ទៃជាង២ខែ។

ក្នុងនោះ អ្នកនាង គង់ ច័ន្ទស្រីមុំ បានបង្ហើបប្រាប់ពីហេតុការណ៍ និងអារម្មណ៍រំភើប នៅក្នុងគណនី IG របស់អ្នកនាងថា:

យប់មិចមេឃភ្លៀង ដើរៗរអិលជើង ប៉ិសផ្កាប់ផ្ងារ ព្រលឹងហោះចេញទៅសុី💩អស់ហើយ😷
ពោះប្រហោងធ្លុង ប្តីឡាងស្លេកមុខ💀 👨ប្តីថាលើកក្រោយមុនដើរត្រូវចាំបងសិន. 👩ហើយក៏ចង់ប្រាប់ថាគ្មានទេលើកក្រោយ ទាល់តែមានប្តីនៅតោងពីក្រោយ ចង់អ្នកណាថាអីថាទៅ ព្រោះមាន អ្នកខ្លះថាញុំ ជោរ ថ្នមជ្រុល សំដែងធ្វើល្អ តែចង់ប្រាប់ថា សំខាន់ធ្វើយ៉ាងមិចថែរក្សាគ្រាប់ពេជ្រមួយនេះអោយសុវត្តិភាព👶💎
🌟ព្រោះគាត់ជាជីវិតរបស់យើងទាំងពីរ🌟

ប្រភព: kong_chansreymom

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.