ល្អមើលណាស់! ព្រាប សុវត្ថិ និង សុគន្ធ និសា បញ្ចេញបទថ្មីសម្តែងរួមគ្នា ត្រូវចិត្តយុវវ័យតែម្តង [មានវីដេអូ]

MV ពេញ បទចម្រៀងថ្មីដែលមានចំណងជើងថា “ខឹងរឿងអ្វី” របស់កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសពីររូប គឺលោក លោក ព្រាប សុវត្ថិ និងអ្នកនាង សុគន្ធ និសា បានចេញជាផ្លូវការហើយ កាលពីរាត្រីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧។ ក្នុង MV នេះផងដែរ ប្រិយមិត្តប្រាកដជាបានឃើញ នៅការសម្តែងដ៏ល្អស៊ីចង្វាក់គ្នា របស់តារាទាំងពីរដួង ជាមួយនឹងបទចម្រៀងដ៏ពិរោះ។

ចង់ដឹងថាយ៉ាងណាសូមរីករាយទស្សនាវីដេអូនេះខាងក្រោម:

ប្រភព: Rasmey Hang Meas

#####អានព័ត៌មានផ្សេងៗទៀត#####

អុញនោះ! នី មុន្នីនាថ ប្រតិកម្មតបអ្វីខ្លះ ក្រោយអតីតគូដណ្តឹងដែលប្តឹងនាង ថានឹងមកដីខ្មែរ យកលុយ១២ម៉ឺនវិញ....

ក្នុងមួយរយៈពេលចុងក្រោយនេះ ជីវិតសិល្បះរបស់តារាសម្តែងពូកែទឹកភ្នែក នី មុន្នីនាថ ហាក់កំពុងជួបបញ្ហាច្រើន បន្ទាប់ពីតារារូបនេះមានរឿងជាមួយអតីតគូដណ្តឹង គឺ លោក អ៊ុង សូឡាង រហូតឈានដល់មានការផ្តឹងផ្តល់ ចំពោះ នី មុន្នីនាថ ពីបទ ឆបោកលុយជាង១០ម៉ឺនដុល្លារ និងរំលោភលើសេចក្ដីទុកចិត្ត ដែលទាមទារសំណងចំនួន ចំនួន ១២ម៉ឺនដុល្លា។ ក្រោយមានបញ្ហាបែបនេះ កញ្ញា នី មុន្នីនាថ បានស្វះស្វែង ពឹងឲ្យប្រធានសមាគមមិត្តសិល្បៈស្វែងរក មេធាវី មកការពារក្តី ជាមួយនឹងបណ្តឹងរបស់អតីតគូដណ្តឹងខ្លួន។

ទោះបីជាយ៉ាងណា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៧ ជាថ្ងៃដែលតុលាការកោះហៅ នី មុន្នីនាថ ឲ្យទៅបំភ្លឺរឿងក្ដីនេះ បែរជាកញ្ញាមិនទៅតាមការកោះហៅ ថែមទាំងរវងល់ទៅថែសម្រស់ទៅវិញ។ ក្រោយឃើញបែបនេះ អតីតគូដណ្តឹង នី មុន្នីនាថ គឺ លោក អ៊ុង សូឡាង ហាក់មានការខឹងសម្បា ក៏បានឆ្លើយតបថា រូបលោកនឹងមកប្រទេសខ្មែរតែម្តង ដើម្បីមកយកលុយ១២ម៉ឺនដុល្លានោះ។

មិនទុកយូរ នី មុន្នីនាថ ក៏បានតបវិញភ្លាមៗតាមគណនីហ្វេបបុកខ្លួនថា:

នាងខ្ញុំនី មុនីនាថ សូមបញ្ចាក់ថានាងខ្ញុំគ្មានគេចទៅណាទេនាងខ្ញុំនៅក្នុងប្រទេសកម្ពុជាដដែល តែមានតែអតិតគូដណ្ដឹងរបស់នាងខ្ញុំទេដែរគាត់មិននៅក្នុងប្រទេសកម្ពុជា អញ្ជឹងសូមមេត្តាពិចារណាផង (បើបងពិតជាស្មោះត្រង់បងមកកម្ពុជាមកណាអូនចាំបង)

គួរបញ្ជាក់ផងដែលថា សំណងចំនួន ១២ ម៉ឺនដុល្លា របស់អតីតគូដណ្តឹង កញ្ញា នី មុនីនាថ បានបែងចែកជាពីរ ទី១- ៧ ម៉ឺនដុល្លា ជាទឹកលុយសម្រាស់សងលោកវិញ និងទី២- ចំនួន ៥ម៉ឺនដុល្លា គឺសម្រាប់សំណងជំងឹចិត្ត។

ប្រភព: nymonineath

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.