ប្លែកមែន! អាយុច្រើនមែន តែ ណុប បាយ៉ារិទ្ធ មើលទៅសង្ហា និងក្មេងទៀត ក្នុងពិធីមង្គលការ សុគន្ធ និសា យប់មិញ!
ប្រិយមិត្តពិតជាបានស្គាល់ហើយ តារាចម្រៀងជើងចាស់ ដែលមានសាច់សរដូចសំឡី មុខដូចកូនកាត់ គឺលោក ណុប បាយ៉ារិទ្ធ នៅតែអាចរក្សាភាពល្បីរបស់ខ្លួនបានដដែរ ទោះបីជាប្រឡូកក្នុងសិល្បះអស់រយៈពេលជិត ១០ ឆ្នាំ ក្តី។ តារាចម្រៀង រូប នេះ ក្រៅពីមានសម្លេងស្រទន់ លោកក៏តែងតែអភិវឌ្ឍន៍ខ្លួនទៅតាមសម័យការ និងកាន់តែមានរូបរាងសង្ហា។
ជាក់ស្ថែង កាលពីម្សិលមិញ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ លោក ណុប បាយ៉ារិទ្ធ បានចូលរួមក្នុងពិធីមង្គលការរបស់មិត្តរួមអាជីប គឺ កញ្ញា សុគន្ធ នីសា។ លោក ណុប បាយ៉ារិទ្ធ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង ពីព្រោះលោកបានតុបតែងខ្លួនប្លែកជាងសព្វមួយដង ដោយស្លៀកពាក់អាវធំ និងមានម៉ូតសក់ពុកកណ្តាលរួញខាងចុង។
អ្នកឧបត្ថម
Leave a Comment