អបអរសាទរ និស្សិតមកពីសាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ ក្លាយជាម្ចាស់មកុដ World Miss University Cambodia ២០១៧

កាលពីថ្ងៃទី២២ នាខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ ក្នុងកម្មវិធីប្រកួតប្រជែងសម្រស់ កញ្ញាឯក​សាកលវិទ្យាល័យ​កម្ពុជា​ឆ្នាំ​២០១៧ បានរកឃើញម្ចាស់មកុដហើយគឺកញ្ញា សៅ សូត្រ​ទំរង់​ពេជ្រ ដែលនឹងត្រូវតំណាងប្រទេសកម្ពុជាប្រកួតកម្មវិធី World Miss University ឆ្នាំ​២០១៧។

កញ្ញា សៅ សូត្រ​ទំរង់​ពេជ្រ ជានិស្សិតមកពីសាកលវិទ្យាល័យ​បញ្ញា​សាស្ត្រកម្ពុជា បច្ចប្បន្នកញ្ញាកំពុងតែសិក្សាផ្នែក បង្រៀនភាសាអង់គ្លេស ឆ្នាំទី៤ ។ អមជាមួយនឹងរូបសម្រស់ស្រស់សោភាពីធម្មជាតិ បូករួមតទាំងមានចំណេះដឹង និយាយភាសាអង់គ្លេសបានល្អ ថែមទាំងមានជំនឿចិត្ត ជាពិសេសកញ្ញានឹងត្រៀមខ្លួនប្រកួតជាមួយនឹងបេក្ខភាពបវកញ្ញាទាំង ៦០រូប ជុំវិញពិភពលោក នៅក្នុងកម្មវិធី World Miss University ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២០ ខែធ្នូ ខាងមុខនេះដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះជាលើកដំបូង៕

សូមជូនពរឲ្យកញ្ញាទទួលបាន ជោគជ័យជាបន្តបន្ទាប់ ក្នុងការប្រកួតប្រជែងកម្មវិធី World Miss University ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២០ ខែធ្នូ ខាងមុខនេះផងដែរ ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.