Sweet ទៀតហើយ! សាររបស់ សុខ សោម៉ាវត្តី ជូនទៅ លី វាហេត មើលហើយឡើង....

បន្ទាប់ពីបានចាប់ដៃគូគ្នាក្នុងរឿង “ខូចចិត្តអាជីព” រួចមក បានធ្វើឲ្យទំនាក់ទំនងរវាង អ្នកនាង សុខ សោម៉ាវត្តី និងកីឡករបាល់ទាត់ស្រស់សង្ហារ លោក លី វាហេត កាន់តែមានភាពជិតស្និទ្ធនឹងគ្នា​ជាងមុន ទោះបីជា សាច់រឿងត្រូវបានបញ្ចប់យូរហើយក៏ដោយ ក៏យើងតែតែឃើញវត្តមានរបស់លោក លី វាហេត ទៅណាមកណាជាមួយនឹង អ្នកនាង សុខ សោម៉ាវត្តី ជាញឹកញាប់ ដែលធ្វើឲ្យទស្សនិកជនមានការសង្ស័យអំពីទំនាក់ទំនងរបស់ពួកទាំងពីរ។

ជាក់ស្ដែងកាលពីយប់ម្សិលមិញនេះ អ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះសារព្រមទាំងរូបមួយសន្លឹកជាមួយ លោក លី វាហេត ដែលទទួលការសរសើរពីសំណាក់ទស្សនិកជនជាច្រើន ថាពួកគេពិតជាសមគ្នាមែនទែន ក្នុងនោះអ្នកនាង បានសរសេរសារថា៖”I don’t want someone like u, I WANT U គ្មានជាអ្វីនិងគ្នាផង គ្រាន់តែខ្វះម្នាក់នឹងមិនបាន”៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.