ប្រុងប្រយ័ត្នទាំងអស់គ្នា! អ្នកចូលចិត្តបង្ហោះ Selfie ខ្លួនឯងតាមអិនធើណេត ប្រយ័ត្នជួបរឿងអាក្រក់បែបនេះ

បច្ចប្បន្ននេះ ការថតរូបខ្លួនឯង និងបង្ហោះក្នុងបណ្តាញសង្គមគឺជាសកម្មភាពដ៏ពេញនិយមមួយសម្រាប់យុវជន និង យុវនារីនាសម័យថ្មីនេះ។ ប៉ុនតែទោះជាយ៉ាងនេះកី្ត ករណីលួចយករូបថតរបស់ស្ត្រីស្អាតៗយកទៅប្រើប្រាស់ក្នុងគោលបំណងទុច្ចរិតផ្សេងៗក៏កើតមានជារឿយៗដែរ។ ការលួចយករូបថតរបស់ស្ត្រីស្អាតៗយកទៅប្រើប្រាស់ក្នុងគោលបំណងទុច្ចរិតត្រូវបានជនខិលខូចប្រើប្រាស់តាមរូបភាពផ្សេងៗគ្នា តាមស្ថានភាពជាក់ស្តែង។​

តួយ៉ាង ដូចនៅក្នុងប្រទេសម៉ាឡេស៊ីបានផ្ទុះករណីថ្មីមួយទៀត គឺជនខិលខូចបានលួចយករូប Selfie របស់ស្រ្តីស្អាត ដែលបានថតនៅក្នុងបន្ទប់គេង ឬបន្ទប់ទឹកយកទៅបង្កើតជាគណនីមួយផ្សេងទៀត ហើយបន្លំធ្វើជាស្រីលក់ខ្លួន ដើម្បីរកលុយពីខាងបុរសៗ ដែលត្រូវការសេវាកម្មផ្លូវភេទ។ សូមបញ្ជាក់ថា នៅក្នុងប្រទេសម៉ាឡេស៊ី ស្ត្រីរកស៊ីលក់ខ្លួនមួយចំនួនមិនមានទីតាំងប្រកបអាជីកម្មច្បាស់លាស់ទេ ហើយពួកនាងតែងតែជួលបន្ទប់សណ្ឋាគារមួយសម្រាប់ស្នាក់នៅ និងបានថតរូប ឬវីដេអូសិចស៊ីរបស់នាង ដើម្បីធ្វើការទាក់ទងជាមួយអតិថិជនរបស់នាងតាមរយៈបណ្តាញសង្គម។ ដូចនេះហើយទើបជនខិលខូចបានលួចយករូបថត Selfie របស់ស្រ្តីស្អាតៗ ទៅបង្កើតជារឿងរ៉ាវស្រដៀងគ្នាទៅនឹងករណីស្រីលក់ខ្លួនមែនទៀតអីចឹងដែរ ។

ពេលម្ចាស់រូបថតពិតបានឃើញហេតុការណ៍នេះ និងបានទាក់ទងទៅជនខិលខូចសូមឲ្យពួកគេបញ្ឈប់សកម្មភាព ពួកគេតែងគំរាមទាប្រាក់ម្ចាស់រូបថតពិតប្រាកដយ៉ាងច្រើន ហើយនៅពេលដែលគេបានលុយគេមិនឈប់ភ្លាមទេ ពេលដែលពួកគេអត់លុយគេនឹងគំរាមទាម្តងទៀត។ ដូចនេះសូមអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់មុន នឹងសម្រេចចិត្តបង្ហោះរូបភាពខ្លួនឯង៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.