លោកកវី​​ សុខ ជំនោរ​ ទម្លាយ​​រូបភាព Pre Wedding របស់ខ្លួនជាលើកទី២ មុនថ្ងៃពិសេសជិតមកដល់!

លោកកវីនិពន្ធដ៏ល្បីឈ្មោះមួយរូបក្នុងប្រទេសកម្ពុជា សុខ ជំនោរ បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើល សាជាថី្មម្តងទៀតហើយ ដោយក្នុងពេលនេះ លោកបានលើកយកម្រងរូបភាព Pre-Wedding មង្គលការបស់ខ្លួន សារជាថ្មីម្ដងទៀត ប៉ុន្តែការបង្ហាញរូបភាពPre-Weddingលើកនេះ មានភាពខុសប្លែក និង ផ្អែមល្ហែមជាពីលើកមុនឆ្ងាយណាស់ ។

កម្រងរូបភាពទាំងអស់ គឹជាការផ្តិតចេញពីទេសភាពដ៏ស្រល់ត្រកាលពីភូមិភាគឥសាននៃប្រទេសកម្ពុជាយើង គឺខេត្តមណ្ឌលគិរី អមទៅដោយទឹកជ្រោះធ្លាក់ កាន់តែធ្វើឲ្យកម្រងរូបភាពនោះ មានភាពទាក់ទាញមួយចំណែកទៀត។

កម្រងរូបភាព Pre-Wedding មង្គលការបស់ លោក សុខ ជំនោរ កំពុងទាក់ទាញការចាប់អរម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជន ជាពិសេសមិត្តអ្នកលេងហ្វេសប៊ុក។ ក្នុងនោះ មានមហាជនបានលាន់មាត់សរសើរថា លោក សុខ ជំនោរ ពិតជាមានសំណាងណាស់ ដែលមានគូដណ្ដឹងស្រស់ស្អាត និងវ័យក្មេងបែបនេះ ។

កុំរង់ចាំយូរ សូមទស្សនាកម្រងរូបភាព Pre Weddingរបស់ កវីនិពន្ធ សុខ ជំនោរ ដូចខាងក្រោមទាំងអស់គ្នា៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.