អុញនោះ! ពេលនេះ Peypey Dy ជួបទុក្ខធំហើយ ព្រោះតែ ផេចហ្វេសបុករបស់ខ្លួន មានអ្នកគាំទ្ររាប់លាននាក់ ត្រូវគេ Hack

មួយរយៈពេលចុងក្រោយនេះ ទំព័រហ្វេសបុក ឬ ផេច របស់តារាៗល្បីរបស់កម្ពុជា ដែលមានចំនួន Like ដ៏ច្រើនលើសលុប បានក្លាយទៅជាទិសដៅមួយដ៏ក្តៅគគុក របស់ក្រុម Hackers ធ្វើការលួចយកទៅប្រើប្រាស់ក្នុងគោលបំណងផ្សេងៗគ្នា ជាហេតុធ្វើឲ្យតារាស្រុកខ្មែរជាច្រើនកំពុងមានការព្រួយបារម្ភ និងបង្កើតការប្រុងប្រយ័ត្នខ្ពស់។

ជាក់ស្ថែង បើយោងតាមគណនីហ្វេសបុក ឈ្មោះ Soek Sela ដែលគេស្គាល់ថាជាមិត្តជិតស្និទ្ធជាមួយតារាហ្វេសបុកដ៏ល្បីឈ្មោះ លោក Peypey Dy បានបង្ហោះសារសោកស្តាយមួយ ដោយប្រកាសថាពេលនេះ ផេចផ្លូវការ របស់ Peypey Dy ត្រូវគេ Hack បានសម្រេចហើយ។

លោក Soek Sela បានសម្តែងការបារម្មណ៍ និងសោកស្តាយ តាមរយៈសារថា:

សូមជម្រាបជូនបងប្អូនទាំងអស់ឲ្យបានជ្រាបថាពេលនេះ page និង acc Peypey Dy ត្រូវបានគេលួច (hack) បាត់ហើយ ដូចនេះ Dy មិនមានការទទួលខុសត្រូវចំពោះករណីមិនប្រក្រតីណាមួយនុះទេ សូមបងប្អូនជួយ share ជាដំណឹង និងជួយ mention អ្នកដែលចេះយក page មកវិញផង

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.