អស្ចារ្យណាស់! ពេលនេះ Miss Universe ប៊ី សុធារី បានជាប់ជាបវកញ្ញាមានប្រជាប្រិយភាពបំផុត ក្នុងចំណោមបវរកញ្ញាជាង៦៦ប្រទេស

កម្មវិធីប្រកួតបវរកញ្ញា Miss Universe ប្រចាំឆ្នាំ ២០១៧ ដែលមានការចូលរួមពីបេក្ខភាពទាំងអស់ចំនួន ៦៦ ប្រទេស។ បវកញ្ញាទាំងអស់សុទ្ធតែបានឆ្លងកាត់វគ្គប្រលងលំបាកៗជាច្រើន ហើយពួកគេនឹងត្រៀមខ្លួនចូលរួមប្រលងវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ។

ដោយឡែក កាលពីម្សិលមិញ ត្រូវនឹងថ្ងៃទី១៩ បើយោងតាមការឲ្យដឹងពីផេចហ្វេសបុក ឈ្មោះ Miss Universe Predictions បានបង្ហោះសារប្រាប់ថា ក្នុងចំណោម បេក្ខភាព ទាំង៦៦ គឺបវរកញ្ញា Miss Universe របស់កម្ពុជាកញ្ញា ប៊ី សុធារី បានជាប់ក្នុងលំដាប់ទី ២ ក្នុង ចំណោមកំពូលបវកញ្ញាឯកទាំង ៥ ដែលទទួលបាន ប្រជាប្រិយភាពខ្លាំងបំផុត។

ជាក់ស្ថែង ដោយសារតែបានការខិតខំប្រឹងប្រែងបោះឆ្នោតរបស់មហាជនខ្មែរ ធ្វើឲ្យ បវរកញ្ញា Miss Universe តំណាងឲ្យប្រទេសកម្ពុជា កញ្ញា ប៊ី សុធារី ទទួលបានពិន្ទុកបោះឆ្នោតច្រើនលើសលុបគឺចំនួន ១២៥,៩៤០ តាមពីក្រោយ បវរកញ្ញាប្រចាំហ្វីលីពីន ឈរលេខ ១ ក្នុងចំនួនពិន្ទុកបោះឆ្នោត ១,២០១,៩៧០។

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.