មាន សូនីតា បង្អួតសម្រស់ ជាមួយ Miss Global អ្នកណាស្អាតជាង?

តារាសម្ដែងស្រី មានសម្រស់ស្រស់ស្អាតពីធម្មជាតិ កំពុងទទួលបានប្រជាប្រិយភាពខ្ពស់ មានរហ័សនាមថា​ រាជនីក្រម៉ា កញ្ញា មាន សូនីតា ហាក់ដូចជាឡើងកូដប្លែកមួយរយៈក្រោយនេះ ។

តួយ៉ាង កញ្ញា មាន សូនីតា តែងមានវត្តមានក្នុងកម្មវិធីសិល្ប់ធំៗ មានហាង ឆេងខាងថតសំអាងការ និងជាពិសេសបានធ្វើដំនើរកម្សាន្តទៅច្រើនប្រទេសទៀតផង។

ជាក់ស្ដែងកញ្ញា មាន សូនីតា ក៏បានក្លាយជាងអ្នកតំណាងឲ្យគម្រោង Orkidé Villa ផងដែរ ដោយថ្ងៃនេះ Orkidé Villa ក៏បានរៀបចំនូវកម្មវិធីដ៏ធំដែលឃើញមានការចូលរួមពីសំណាក់សិល្បៈជាច្រើនរូប ក្នុងនោះក៏មានវត្តមានរបស់Miss Global ទាំង ៦០ រូបទៀតផង។

ក្នុងនោះដែរ កញ្ញា មាន សូនីតា បានបង្ហោះរូបប៉ុន្មានសន្លឹកជាមួយ នឹង Miss Global ឃើញថាសម្រស់របស់ កញ្ញា មាន សូនីតា និង Miss Global ដ៏ទៃទៀតមានសម្រស់ស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មាននោះទេ ដែលធ្វើឲ្យទស្សនិកជនជាច្រើនបានសរសើរមិនដាច់ពីមាត់អំពីសម្រស់ដ៏ស្រស់ស្អាតរបស់ពួកគេ៕

ថ្ងៃនេះពិសេសណាស់ ដែលបានជួប Miss Global ពីបណ្តាប្រទេសដទៃ។ អបអរសាទរដល់កម្ពុជា ដែលជាម្ចាស់ផ្ទះ និងអបអរសាទរដល់ Miss Global ទាំងអស់! អរគុណ #អ័រគីដេ #ចង់បានអីទៀត

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.