នាយពែកមី Live វីដេអូ និយាយទាំងយប់តែម្ដង រឿងផេគក្លែងក្លាយ និងការបូបខ្លាញ់ ក្បាលពោះ

នៅមុននេះបន្តិច វេលាម៉ោង ០៩ និង២៥នាទី យប់ថ្ងៃទី ២០ វិច្ឆិកានេះ នាយពែកមី ដែលជាតារាកំប្លែង និងតារាសម្ដែងដ៍ល្បី បានចេញជាវីដេអូទាំងយប់តែម្ដង ដែលនិយាយរៀបរាប់ ទៅតាមការចង់ដឹងរបស់អ្នកគាំទ្រ និងការសំណូមពររបស់គាត់ ទាក់ទងនឹង ផេគក្លែងក្លាយ និងការបូបខ្លាញ់ក្បាលពោះ។

បើយើងស្វែងរកឈ្មោះ នាយ ពែកមី ឃើញសង្កេតយើងថាមានច្រើន លើសលប់តែម្ដង ដែលបងប្អូនបង្កើត ដោយមានទាំងដាក់រូបលោកទៀតផង ដូច្នឹងគាត់សំនូមពរ ឲ្យយកផូសអីផូសទៅ ឲ្យតែមានប្រយោជន៍ដល់សង្គម តែលោកហាមដាច់ខាតនូវការផូស ប៉ះពាល់ព្រះមហាក្សត្រ សាសនា និងរឿងនយោបាយ ឬ ប៉ះពាល់ដល់អ្នកដទៃ។

ហើយទាក់ទងនឹងការបូបខ្លាញ់ក្បាលពោះវិញ គឺគាត់បាននិយាយប្រាប់ថា គាត់ធ្វើនៅហាង សារាយសក្ខណា រីឯតម្លៃវិញបូមម្ដង ថ្លៃមួយពាន់ដុល្លារ។

ជាចុងក្រោយលោកសំណូមពរឲ្យគាំទ្រស្នាដៃរឿងគាត់ផង នៅថ្ងៃទី ២២ វិច្ឆិកានេះ រឿង អ្នកបម្រើ០០៧៕

សូមទស្សនាវីដេអូលោក បកស្រាយទាំងស្រុងខាងក្រោមនេះ៖

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.