អុញនោះ! ទ្រាំលែងបានព្រោះតែធ្វើហួសហេតុពេក តារាកំប្លែង នីឡា Live វីដេអូ ប្រតិកម្មខ្លាំងៗ បញ្ហាអ្នក Fake គណនីហ្វេសប៊ុកនាង

ករណីមានអ្នកបង្កើត គណនីហ្វេសបុក ក្លែងក្លាយ នៅតែជាបញ្ហាចំបងមួយ សម្រាប់តារាកំប្លែងល្បីឈ្មោះវ័យក្មេង គឺកញ្ញា នីឡា ទោះបីជាពេលកន្លងមក ទាំងរូបនាង និងឪពុក គឺ លោកតា វិចទ័រ ធ្លាប់បានចេញមកប្រកាសសុំចិត្ត កុំឲ្យបន្តសកម្មភាពបែបនេះតទៅទៀត។

ជាក់ស្ថែង ជាថ្មីម្តងទៀត កញ្ញា នីឡា ថ្ងៃនេះបាន Live វីដេអូ ប្រតិកម្មខ្លាំងៗ ទៅនឹង ជនម្នាក់រាល់ថ្ងៃកំពុងតែលេងគណនីហ្វេសបុក (ឈ្មោះ Pila Nila) បន្លំធ្វើជាកញ្ញា នីឡា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គណនីយហ្វេសបុកមួយនេះ បានធ្វើសកម្មភាពស្ទើតែទាំងអស់ ដូចទៅនឹងសកម្មភាព របស់ កញ្ញា នីឡា ដែលបានលេងនៅលើគណនីហ្វេសបុកពិតរបស់ខ្លួន ដូចជា ការផ្សព្វផ្សាយលក់ឡេ, ការដាក់រូបភាពហ្វេសបុក ជាដើម។

គណនីពីត របស់ កញ្ញា នីឡា
គណនីក្លែងក្លាយ បន្លំធ្វើជា កញ្ញា នីឡា

សម្រាប់ព័ត៌មានលំអិត សូមទស្សនាវីដេអូ Live របស់ កញ្ញា នីឡា ខាងក្រោមនេះ:

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.