ញាក់សាច់! ក្រុមហ៊ុនរបស់កំពូលមហាសេដ្ឋី Jack Ma ប្រើDrone ដឹកទំនិញ​​ឆ្លង​សមុទ្រ​​ទៅ​​ឲ្យ​​ដល់​ដៃ​អតិថិជន!

យោងទៅតាម ការចុះចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក ថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។ក្រុមហ៊ុនលក់ឥវ៉ាន់អនឡាញដ៏ធំរបស់ចិន «អាលីបាបា (Alibaba)» របស់កំពូលមហាសេដ្ឋី Jack Ma នោះបានប្រកាសថា ខ្លួនបានប្រើប្រាស់យន្តហោះដ្រូន ដើម្បីធ្វើសេវាកម្មដឹកជញ្ជូនទំនិញនានា ឆ្លងកាត់ផ្ទៃសមុទ្រជាលើកដំបូងក្នុងប្រវតិ្តសាស្រ្តរបស់ខ្លួន។

ក្រុមហ៊ុនធ្វើអាជីវកម្មតាមការលក់ឥវ៉ាន់អនឡាញ ដ៏ធំមួយនេះ បានឲ្យដឹងថា យន្តហោះដ្រូនចំនួន ០៣គ្រឿង ដែលផ្ទុកប្រអប់ទំនិញសរុប ០៦ដុំ ទម្ងន់ប្រមាណ ១២គីឡូក្រាម បានហោះចេញពីក្រុង Putian ក្នុងខេត្ត Fujian ភាគខាងកើតចិន ឆ្ពោះទៅកាន់កោះ Meizhou ដែលនៅក្បែរនោះកាលពីថ្ងៃទី៣១ ខែតុលាកន្លងទៅ។

គួរឲ្យដឹងផងដែរថា ដោយការហោះឆ្លងកាត់កម្លាំងខ្យល់បក់ដ៏ខ្លាំងៗ យន្តហោះដ្រូនទាំង ០៣ ខាងលើ បានចំណាយពេល ០៩នាទី ក្នុងការធ្វើដំណើរចម្ងាយ ០៥គីឡូម៉ែត្រនេះ ហើយយន្តហោះនីមួយៗ មានសមត្ថភាពផ្ទុកទំនិញបាន ០៧គីឡូក្រាម។ ក្រុមហ៊ុន Alibaba គ្រោងនឹងប្រើប្រាស់យន្តហោះដ្រូន ដើម្បីដឹកជញ្ជូនផលិតផលសំខាន់ៗមួយចំនួនទៀត រួមមានអាហារស្រស់ និងបរិក្ខាវេជ្ជសាស្រ្តជាដើម ឆ្លងកាត់ផ្ទៃទឹកក៏ដូចជាសមុទ្រ នាពេលអនាគត៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.