អ្នក IT ម្នាក់ ចែករំលែកគន្លឹះ ទាក់ទងនឹង​ការដាក់​លេខ សម្ងាត់​ដើម្បី​ឲ្យទទួល​បាន​សុវត្ថិភាព​ខ្ពស់

ប្រភពពីគណនីហ្វេសប៊ុក SAM Sacha នៅមុននេះបន្តិចបានចែករំលែកគន្លឹះ ទាក់ទងនឹង​ការដាក់​លេខ សម្ងាត់​ដើម្បី​ឲ្យទទួល​បាន​សុវត្ថិភាព​ខ្ពស់ សូមអានសេចក្ដីណែនាំខាងក្រោមទាំងអស់គ្នា ៖

សូមកុំគិតថា សុវត្ថិភាព.......... នៅក្នុងវិស្ស័យបច្ចេកវិទ្យា វាមានរឿងចន្លោះប្រហោងច្រើនណាស់ដែលអ្នក ធម្មតាមើលមិនដឹង ហើយពេលខ្លះអ្នកដឹង បានត្រឹមដឹងមិនអាចបំបែកបានឡើយ រហូតទល់តែគេមានគ្រូប្រាប់អំពីវិធីបំបែក (Crack) ឬលុកលុយ(Hack)ឬ ដាក់កូដសម្ងាត់ក្លែងក្លាយ(Cheat Code)ឬ ស្វែងយល់ដល់កំពូល បូកផ្សំទេពកោសល្យ ទើបគេអាចធ្វើបែបនោះបាន។ ចោរឆក់កាបូបត្រូវ ចេះបើកម៉ូតូ ហើយ មានជំនាញឆក់ បូកនិង ល្បឿន.... ចំណែកចោរបច្ចេកវិទ្យា ក៏មិនខុសគ្នានោះដែរ គេត្រូវមាន៖

ជំនាញកូដច្បាស់អំពីCode Java, CSS ឬHTML ជាដើម ជាងនោះពួកគេត្រូវមានឧបករណ៍ជំនួយក្នងការបិទបាំង ឬផ្លាស់ប្តូរ IP, DSN ហើយសូម្បី ISP (Internet Service Provider) ក៏ចេញចាប់អត្តសញ្ញាណពួកគេមិនបានដែរ ព្រោះ តែល្បឿនធ្វើការវាយលុកលឿន។ Web site ខ្លះ វាលោត“http://”វាមានអត្តន័យថា “Hyper Text Transfer Protocol”បើទោះបីជាវាអាចឱ្យយើងធ្វើអ្វីបានតាមចិត្ត តែប្រព័ន្ធសុវត្ថភាព ទាបខ្លាំងណាស់ ដែលងាយទទួលរងនឹងការវាយប្រហារ ឬលួចចូល។ Web site ខ្លះ វាលោត“https://” វាមានន័យថា “Hypertext Transfer Protocol Secure”គឺប្រព័ន្ធសុវត្ថិភាពរបស់វា គឺខ្ពស់ មិនងាយឱ្យពួកក្រុមHacker ធ្វើអ្វីតាមអំពើចិត្តដូច Hyper Text Transfer Protocolឡើយ តែទោះជាយ៉ាងណាគេនៅតែអាចបំបែកវាបានដែល តែមនុស្សមានសមត្ថភាពល្មមៗទៅមិនរួចជាមួយ វានោះទេ។

សូមកុំគិតថា គណនី Facebook ឬ Twitter, LinkIn របស់អ្នកកំពុងប្រើសុវត្ថិភាពឱ្យសោះ វាគ្មានសុវត្ថិភាព ១០០%នោះទេ បើសិនគេចង់បំបែកនោះ។ សូមកុំអាងចាក់លេខកូដភ្ជាប់ទូរស័ព្ទ ឬCode Generator ហើយគិតថា ១០០%សុវត្ថិភាព វាគឺជារឿងស្រមើលស្រមៃប៉ុណ្ណោះ។ កាលពីមុនគេនិយាយថា ប្រើ ផលិតផលរបស់ Apple មិនឆ្លងមេរោគ ឬមិនទទួលការវាយប្រហារ តាមពិតរឿងនោះគឺជាការគិតខុស ព្រោះកាលពីមុន ផលិតផលរបស់ Apple លក់នៅក្នុងទីផ្សា វាមានចំនួនតិច ដែលក្រុមHacker ខ្ជិលចំណាយពេលសរសេរកូដលូចចម្លង ឬវាយប្រហារ ព្រោះពួកគេគិតថា បើវាយប្រហារក៏ ក្តាប់មិនបាន ១០ភាគរយផង ដែលខុសគ្នានឹង PC និង Android ដែលគេប្រើច្រើនបំផុត ។ “វិធីមួយដែលសុវត្ថិភាពខ្ពស់ គឺ Password គួរដាក់ជអក្សខ្មែរខ្លះ និមិត្តសញ្ញាខ្លះ និង លេខខ្លះ ព្រោះបរទេសវាមិនអាចបំបែកអក្សខ្មែរបានទេ ហើយ នៅស្រុកខ្មែរក៏គ្មានអ្នកណាហាត់វិជ្ជាគុនដល់កំពូល នោះដែរ” ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.