ខ្លាំងដៃឡើងៗ! សុខ ពិសី អស់ទ្រាំ ក៏បង្ហោះសារដល់អ្នក Fake គណនីហ្វេសប៊ុកខ្លួន ថា…....

តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ដ៏ស្រស់សោភា គឹកញ្ញា សុខ ពិសី នៅតែអាចរក្សាភាពល្បីល្បាញរបស់ខ្លួនបានដដែល និងខ្លាំងជាងមុន ទោះបីជាបានប្រឡូកចូលក្នុងវិថីសិល្បះជាយូរហើយក្តី។ ទោះបីជាយ៉ាងណា ទទឹមនឹងមានការគាំទ្រខ្លាំងពីសំណាក់មហាជនក្តី ថ្មីៗនេះ កញ្ញា បានបង្ហាញអារម្មណ៍ភ័យខ្លាចចំពោះបញ្ហាមួយ ដែលតែងតែកើតឡើងជាញឹកញាប់ចំពោះតារាៗក្នុងស្រុកខ្មែរ។ បញ្ហានោះគឺ កញ្ញា សុខ ពិសី សំដៅទៅលើការបង្កើតគណនី ឬផេច ក្លែងក្លាយ បន្លំធ្វើជារូបនាង។

ជាក់ស្ថែង កញ្ញា សុខ ពិសី បានបង្ហោះសារសំដែងការបារម្មណ៍ និងមិនពេញចិត្ត ចំពោះបញ្ហាខាងលើនេះថា:

ខ្ញុំលេងតែpage នេះតែមួយគត់ដែលមានអ្នក like ជាង 50មុឺននាក់។សូមចិត្តអ្នក fake គួរតែបញ្ឈប់ការ fake បន្តទៀតទៅ។ បើស្រលាញ់ខ្ញុំគួរតែបញ្ជាក់ រឺសំគាល់នៅចុងឈ្មោះថាជា fan ទៅទើបប្រសើរណាចាសូមជួយ share អោយបានជ្រាបគ្រប់គ្នាផងចា

គួរបញ្ជាក់ផងដែលថា កន្លងទៅ តារាស្រុកខ្មែរល្បីៗ ដូចជា លោក ពាក់ មី, តារាកំប្លែង នីឡា និងជាច្រើនទៀត សុទ្ធតែជាជនរងគ្រោះនៃបញ្ហាមានគេបង្កើតគណនី ឬផេច ក្លែងក្លាយបន្លំធ្វើជាពួកគេ។

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.