អុញ! ម្តងនេះ លោក ម៉ៃ សុគន្ធ ថាបើខ្វះលុយពិនិត្យ DNA ទុកអោយលោកអ្នកចេញលុយអោយ ថែមទាំងបានបង្ហើបប្រាប់ថា…....!!!

កាលពីម្សិលមិញ ថ្ងៃទី១០ ខែវិច្ឆិកា ២០១៧ តារាចម្រៀង លោក May Sokun បានបង្ហោះសារផ្ញើជូន លោក មាស ឫទ្ធីុ, កម្មវិធីលំដាប់ពិភពលោក The Voice Kids Cambodia 2017 និងជាពិសេសគឺបញ្ហាអាយុពិតរបស់ ម្ចាស់ជ័យលាភី The Voice Kids គឺកុមារា ពេជ្រ ថៃ។

ដោយឡែកកាលពីប៉ុន្មានម៉ោងមុន ក្នុងថ្ងៃនេះ តារាចម្រៀង លោក May Sokun ដែលសព្វថ្ងៃកំពុងមមាញឹក ជុំវិញបញ្ហាអាយុរបស់ កុមារា ពេជ្រ ថៃ បានបង្ហោះសារនៅលើគណនីហ្វេសបុករបស់ខ្លួនជាថ្មីម្តងទៀត ដោយបង្ហាញថាពេលនេះមីងដែលនាំ ពេជ្រ ថៃ មកប្រលង កំពុងមិនសប្បាយចិត្តចំពោះ ពេជ្រ ថៃ និងអាណាព្យាបាល របស់ ពេជ្រ ថៃ ផ្ទាល់។

លោក May Sokun បានសរសេរសារជុំវិញបញ្ហានេះថា:

ចេញមកបណ្តើរៗហើយ លឺថាម្តាយមីងដែលនាំថៃមកប្រលង ឈ្លោះគ្នាជាមួយម្តាយឪពុកពេជ្រថៃ ខ្ញំមិនចង់ឈ្នះចាញ់អីទេ តែចង់បានភាពយុត្តិធម៌មួយ ដល់ប្អូនៗដែលមានសំលេងល្អពិត បើមាសពិតមែន បង្ហាញសំបុត្រកំនើតច្បាប់ដើមមកដែលមានរូបព្រះចៅក្រុងកម្ពុជាពណ៌ធម្មជាតិ(បៃតង)និងត្រាក្រហម បើមិនដូច្នោះទេ មានតែឆែក DNA ទៅ បើខ្វះលុយចាំខ្ញុំជាអ្នកចេញ 700$នឹង (ចង់បានភាពសុក្រឹត អានិតណាស់ អ៊ុក សុវណ្ណារីនិងលីគង្គ័ )។

ក្នុងនោះផងដែលក៏មាន account ម្នាក់បាននិយាយថា៖ មីងគឺពិតជាគ្មានគុណមែនទេពេជ្រថៃ?

ពេលដែលប្អូនមិនទាន់ល្បីតើឪពុកម្តាយប្អូនត្រឡបមកពីថៃវិញហើយរឺនៅ? សំនួរ: តើជាមីងរឺម្តាយដែលដឹកដៃប្អូនឡើងកម្មវិធីអោយមានថ្ងៃនេះ? ពេលនេះឪពុកម្តាយប្អូនមកពីថៃវិញហើយលុយដែលរកបានជូនពួកគាត់ទាំងអស់ មិនគិតគូរដល់មីងក៏ហីទៅចុះ😢 តែកុំប្រើពាក្យថាមីងគ្មានគុណអីមីងខ្លោចផ្សារណាស់ក្មួយ😭

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.