អ្នកដឹកនាំ​នៅផលិតកម្ម ថោន ម្នាក់ ស្នើរ​សុំ​ឲ្យ​ក្រសួង​វប្ប​ធម៌​ ហៅ​លោក ម៉ៃ សុគន្ធ ទៅ​អប់រំ​ ព្រោះ​តែ​ថត​បទ​មាន​ឈុត​​ស្រាត

បន្ទាប់ពីមានការលេចលឺផ្ទុះការរិះគន់ ពីសំណាក់បណ្តាលប្រិយមិត្តជាច្រើនចំពោះ ចម្រៀងថ្មីមួយបទរបស់តារាកូពីចម្រៀង លោក ម៉ៃ សុគន្ធ ដែលមានចំណងជើងថា «ទឹកភ្នែកតួឯក» ដែលល្បីថា បទនេះចំឡងពីថៃ គឺបទខាំផែង មក ព្រមទាំងសម្តែងរូបអាក្រាតរបស់ កញ្ញា ពេជ្រ អាវីហ្សា ហ៊ានថតស្រាតបញ្ចេញល្វែងលើទៀតនោះ ធ្វើឲ្យមហាជនមិនពេញចិត្តជាខ្លាំង ខណៈអ្នកដឹងនាំផលិតកម្ម ថោន លោក Rith Omega ឯណោះវិញ ក៏ទ្រាំមិនបានដែរ ដោយលោកបានទទួចសុំឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហៅលោក ម៉ៃ សុគន្ធ តារាចម្រៀងកូពី ទៅដុសខាត់ចេញម្ដង។

ស្ដែងឲ្យឃើញច្បាស់ ពេលនេះ លោក Rith Omega ដែលមហាជនស្គាល់លោកថា ជាអ្នកដឹកនាំសម្ដែងផលិតកម្ម ថោន បានបង្ហោះវីដេអូចម្រៀង របស់លោក ម៉ៃ សុគន្ធ ព្រមទាំងសរសេរថា

«ខ្ញុំបានតាមដានយូរណាស់មកហើយ ចំពោះតារាម្នាក់ឈ្មោះ លោក មៃ សុគន្ធ ឃើញគាត់ពូកែខាងរិះគន់គេណាស់ ហើយក៏សំបូររឿងខ្វែងគំនិតគ្នា ជាមួយអ្នកសិល្បៈដូចគ្នាដែរ។ ខ្ញុំមិនដែលមានពេលចូលរួម តែថ្ងៃហ្នឹងសុំម្តង! ខ្ញុំយល់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គួរតែអញ្ជើញគាត់ទៅដុសខាត់ម្តង ឬក៏ផ្តល់យោបល់ឲ្យគាត់ទៅពិនិត្យមើល បញ្ហាសុខភាពសរសៃប្រសាទ ឲ្យបានទាន់ពេលវាលា អាណិតគាត់កុំឲ្យកាន់តែធ្ងន់ធ្ងរជាងហ្នឹង ម្យ៉ាងទៀត ដើម្បីកុំឲ្យសិល្បករខ្មែរមួយចំនួន ដែលខំបញ្ចេញស្នាដៃពិតរបស់ខ្លួន ដែលមិនចម្លងគេ អាម៉ាសមុខចំពោះជាតិសាសន៍គេដទៃ (ខ្ញុំខ្មាស់គេចំនួសគាត់) កោតតែថតទៅរួច»។

គួររំលឹកផងដែរថា មូលហេតុដែលធ្វើឲ្យ លោក Rith Omega និងមហាជនជាច្រើនមិនពេញចិត្តនឹងទង្វើរ របស់លោក ម៉ៃ សុគន្ធ នោះគឺដោយសារតែពួកគេគិតថា តារាចម្រៀងលោក ម៉ៃ សុគន្ធ ពូកែតែខាងរិះគន់គេ ដោយមិនឆ្លុះកញ្ចក់មើលខ្លួនឯង ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.