ឆ្លៀតអានបន្តិចទៅណា! ព្រោះនេះគឺជាសង្គមនៃយុគ្គសម័យនេះ

ឆ្លៀតអានបន្តិច ព្រោះនេះគឺជាសង្គមនៃយុគ្គសម័យនេះ

នារី...បង្ហាញដើមទ្រូង

បុរស...បង្ហាញរថយន្ត

អ្នកណា??? ទៅដឹង់ថា!!!

ដើមទ្រូងហ្នឹង ពិតរឺក្លែងក្លាយ

រថយន្តហ្នឹង ជារបស់ខ្លួនឯង រឺ របស់អ្នកផ្សេង

សត្វ... ចាប់ផ្តើមស្លៀកពាក់ដូចមនុស្ស

មនុស្ស... ចាប់ផ្តើមបង្ហាញសាច់ដូចសត្វ

ក្មេង...ធ្វើខ្លួនដូចមនុស្សចាស់

មនុស្សចាស់...ធ្វើខ្លួនដូចក្មេង

ស្រី...ចារឹកដូចប្រុស

ប្រុស...ចារឹកដូចស្រី

អ្នកមាន...ធ្វើឫកដូចអ្នកក្រ

អ្នកក្រ...ធ្វើឫកដូចសេដ្ឋី

ថៅកែ...ធ្វើខ្លួនដូចឈ្នួល

អ្នកបំរើ...ធ្វើខ្លួនដូចចៅហ្វាយ

ម្តាយឪពុក...ហៅកូនថាបង

កូន...ហៅខ្លួនឯងថាបង

អ្នកនៅលីវ...ធ្វើខ្លួនដូចមេផ្ទះ

មេផ្ទះ...ធ្វើខ្លួនដូចអ្នកនៅលីវ

ថ្ងៃមួយអ្នកនឹងយល់ថា!!!

ពាក់នាឡិកាតំលៃ $10 រឺ $1000 មួយថ្ងៃគង់មានតែ24ម៉ោង/

ផឹកស្រាមួយដបតំលៃ$1 រឺ $100 គង់តែស្រវឹងហើយក្អួតចោលដូចគ្នា

ជក់បារី មួយដើម 100រៀល រឺ មួយដើម 1000រៀល ក៏អាចកើតរោគមហារីកសួតដូចគ្នា/

រស់នៅផ្ទះមានដី 10ម៉ែត្រ រឺ 1000ម៉ែត្រ ភាពសោកសៅនឹងភាពឯកោមានដូចគ្នា

៚ថ្ងៃមួយ..... <.p>

អ្នកនឹងយល់ថា សេចក្តីសុខក្នុងចិត្ត ភាពស្ងប់ក្នុងចិត្ត មិនអាចរកបានពីវត្ថុខាងក្រៅ ហេតុដូច្នេះ ចូររស់នៅក្នុងភាពមិនអាត្មានិយម ស្គាល់ខុស ស្គាល់ត្រូវ ស្គាល់ពាក្យថាគ្រប់គ្រាន់ ទើបមានសេចក្តីសុខ ....ប្រើជីវិតជាមួយមនុស្សម្នាក់ហ្នឹង... គឺសំខាន់បំផុត...អ្នកដែលរស់នៅជាមួយយើងម្នាក់ណឹងបានជារៀងរហូតពិតជាពិបាករក

មនុស្សរស់នៅលើពិភពលោកនេះមានប្រមាណ7.2ពាន់លាននាក់ បានមករស់នៅរួមលោកជាមួយគ្នា បើមិនរក្សាសម្ព័ន្ធភាពជាមួយគ្នាពិតជាគួរអោយសោកស្តាយណាស់/

រក្សាសេចក្តីស្រឡាញ់នឹង មិត្តភាពអោយបានល្អ មុននឹងហួសពេលហើយកន្លងទៅដោយទទេ បានត្រឹមបន្សល់តែរឿងនិទាន៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.