ជួយអបអរ! នាយក្រឹម បានកូនភ្លោះស្រី មើលទៅពិតជាគួរឲ្យស្រលាញ់មែនទែន

អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម ជាតារាកំប្លែងជើងចាស់ បានចាប់ដៃគ្នា ជាមួយតារាកំប្លែងស្រីរួមដំបូលតែមួយ ស្រីលាភ ចាប់តាំងពីមានការធ្លាយថាគេទាំងពីរ បានរួមរស់នៅជាមួយគ្នា ពេលនេះស្រាប់តែទទួលបានចំណងដៃ គួរឲ្យត្រេកអរមួយ។

ការពិតមិនអាចប្រកែកបាន មួយរយៈពេលនេះ ស្រីលាភ ហាក់បីដូចជា មិនសូវមានមុខមាត់នៅក្នុងកម្មវិធីផ្សេងៗ ប៉ុន្មាននោះទេ តែការពិតនោះ គឺអ្នកនាងសម្ងំ ពរពោះឲ្យនាយក្រឹម មិនត្រឹមតែប៉ុណ្ណោះ គឺជាកូនភ្លោះទៀតផង។

ជាក់ស្តែងក្នុង ពេលនេះ កូនរបស់អ្នកទាំងពីររក៏បាន សម្រាលយ៉ាងសុវត្ថិភាព ជាមួយនឹងការផ្តល់កម្លាំងចិត្តពីស្វាមី តារាកំប្លែងមុខជ្រួញលោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម ដោយកូនភ្លោះទាំងពីរនោះ គឺជាកូនស្រី មើលទៅពិតជាគួរឲ្យស្រលាញ់មែនទែន។

No comments

Powered by Blogger.