អ៊ីវ៉ា ព្រមលើកទោសឲ្យ តែ លីអ៊ី វ៉ាធីណា មិនព្រមដកដៃជាដាច់ខាត លើ....

មិនមែនចេះតែថាហើយរួចខ្លួននោទេ បើទោះជា លោក ឆៃ ណាតូ បាន (Live video ) បកស្រាយជុំវិញរឿងរ៉ាវ និងរូបថត ដែលបង្កឱ្យមានកា​រ​ប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសតារាចម្រៀងអ៊ីវ៉ា និង អ៊ីវ៉ាធីណា។ និងបញ្ជាក់ថា គណនី Facebook របស់គេត្រូ​វ​បានជនអនាមិក Hack ហើយកាត់រូបថតលោកទៅផុស ក្នុងន័យធ្វើបាបនោះ។

បន្ទាប់ពីបានឃើញនូវវីដេអូឃ្លីបរបស់ម្ចាស់គណនីហ្វេសប៊ុក ឆៃ ណាតូ ភ័យចង់បាក់ស្បថ ចេញមុខសំពះសុំទោសទាំងទឹកភ្នែករួចមក តារាចម្រៀងស្រីល្បីឈ្មោះ ក​​​​​ញ្ញា អ៊ីវ៉ា បានឆ្លើយតបទៅវិញថា នាងយល់ព្រមលើកលែងទោសឱ្យយុវជនខាងលើ ដោយស​ម្រេ​ច​ដកពាក្យបណ្តឹងវិញ ព្រោះអាណិតដល់យុវជនរូបនេះ ដែលជាពោះម៉ាយកូន២ ពិសេសព្រមចេញមុខទទួលកំហុសរបស់ខ្លួន និងសុំទោសជាសាធារណៈ។

ដោយឡែក តារាចម្រៀងលី អ៊ីវ៉ាធីណា ហាក់ដូចជាមិនដកដៃជាដាច់ខាត នៅតែប្រកាសដាច់អហង្ការថា នាងមិ​ន​អាចលើកលែងឱ្យយុវជននោះជាដា​ច់​ខាត ពោលគឺនាងនៅតែបន្តដាក់ពាក្យបណ្តឹង ដើម្បីឱ្យមនុស្សដែលប្រ​ព្រឹ​ត្ត​កំហុសឆ្គង ចេះរាងចាល មិនអាចគ្រា​​​​ន់​តែធ្វើខុសហើយ សុំទោស ១ម៉ាត់ អាចរួចខ្លួននោះទេ។ គួរបញ្ញាក់ផ​ងដែរថា ទាំងកញ្ញាអ៊ីវ៉ា និងអ៊ីវ៉ាធីណា សុ​ទ្ធ​តែ​លើកឡើងដូចគ្នាថា ករណីខាងលើនេះ ទំនងជាមានមនុស្សនៅពីក្រោ​យ​ខ្នង ជួលយុវជន ឆៃ ណាតូ ក្នុងបំណងចង់វាយប្រហារបង្ខូចកេរ្តិ៍ឈ្មោះរបស់ពួកនាង ដែលខំសាងឡើងទាំងលំ​បា​ក​លំបិន៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.