អស្ចារ្យណាស់! ក្មេងប្រុស៩ឆ្នាំម្នាក់ មានសមត្ថភាពបើករអេស្កាវទ័របានយ៉ាងជំនាញ

ដោយយោងតាមការចុះផ្សាយសារពព័ត៌មានក្នុងស្រុកមួយរបស់ប្រទេសថៃ បានធ្វើការចុះផ្សាយពីរឿងមិនគួអោយជឿមួយ ដែលមានក្មេងប្រុសម្នាក់ មានអាយុទើបតែ៩ឆ្នាំសោះ គឺអាចបើកបរគ្រឿងចក្រអេស្កាវទ័របានយ៉ាងស្ទាត់ដូចអ្នកជំនាញ ។

កុមារាដែលចេះបើកអេស្កាវទ័របានយ៉ាងស្ទាត់ជំនាញនេះ ត្រូវបានគេដឹងថារស់នៅក្នុងស្រុក khlong thom ខេត្ត Krabi ដោយខ្លួនគេអាចធ្វើការងារនេះ ជំនួសដៃជើង ជាចំណែកមួយជួយការងារលោកតារបស់គេផងដែរ ។

លោកតារបស់គេឈ្មោះ Sakda Kaewkarn មានវ័យ ៦៣ឆ្នាំ បានប្រាប់ថាគាត់មានចៅរបស់គាត់មានចំណង់ចំណូលចិត្តជមួយនេះការបើកបរនេះខ្លាំងណាស់ កាលពីគេមានអាយុ៣ឆ្នាំ គាត់តែងតែយកគេទៅអង្គុយជាមួយខណៈពេលដែលគាត់បើកអេស្កាវទ័រនេះ។ គាត់បន្តថាគេតែងតែអង្គុយស្ងៀមមិនរញ៉េរញ៉ៃនោះទេ នៅពេលដែលគេធំបន្តិចគាត់ក៏ចាប់ផ្តើមបង្វឹកគេជាមួយនឹងការបើកវា ដោយសារតែភាពវ័យឆ្លាតរួមជាមួយការចងចាំដ៏ល្អរបស់គេធ្វើអោយគេមានអាចធ្វើវាបានយ៉ាងល្អ។ លោកតាម្នាក់នេះបានបន្ថែមទៀតថាចៅរបស់គាត់ម្នាក់នេះមិនត្រឹមតែអាចបើកអេស្កាវទ័របានយ៉ាងល្អនោះទេ វាថែមទាំងមានគំនិតចេះគិតច្នៃប្រឌិតជាច្រើនទៀតផង។ ការរៀបចំធ្វើជាសួនច្បារ ជីកស្រះ រៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹក និងដាំដើមឈើរចនានៅជុំវិញផ្ទះរបស់គាត់ទាំងមូលនេះសុទ្ធតែជាគំនិតរបស់ក្មេងប្រុសវ័យ៩ឆ្នាំនេះទាំងអស់៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.