ជួយអបអរ! គង់ ចាន់ស្រីមុំ ពរពោះ​កូន​ជាង ៦សប្ដាហ៍ ហើយសម្រេចធ្វើរឿងមួួយ

ជាតារាសម្ដែងស្រី និងអ្នកជំនួញវ័យក្មេង មានរាងតូចច្រឡឹង សាច់សខី្ជ ម៉ត់រលោង កញ្ញា គង់ ចាន់ស្រីមុំ ពេលនេះកំពុងតែមានភាពរីករាយក្នុងក្រុមគ្រួសារជាពន់ពេក ដោយកាលពីព្រឹកមិញនេះផ្ទាល់ ស្រីមុំបានទៅឆ្លុះអេកូនៅមន្ទីរពេទ្យ ហើយទទួលដំណឹងល្អថា ខ្លួនកំពុងមានផ្ទៃពោះ ដែលដំណឹងមួយនេះធ្វើឲ្យនាងនិង ស្វាមី មានចិត្តត្រេកអរ រីករាយរកពាក្យអី្វមកថ្លែងស្ទើរតែមិនបាន ។

កាលពីព្រឹកមិញនេះផ្ទាល់ យោងតាមគណនីរបស់ អ្នកនាងគង់ ចាន់ស្រីមុំ បានបង្ហោះសារដ៏រំភើបជាអនោក ព្រមទាំងបង្ហាញអារម្មណ៍រីករាយយ៉ាងជាជាខ្លាំង ក្រោយពីទៅពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យ ពិនិត្យឃើញច្បាស់ថា រូបនាងកំពុងមានផ្ទៃពោះជាង៦សប្ដាហ៍ទៅហើយ ដែលដំណឹងដ៏ល្អមួយនេះគឺជាកី្តប្រាថ្នារបស់នាង និងស្វាមីជាយូរយោរណាស់មកហើយ។

ធ្លាប់បានលេចលឺដំណឹងកាលពីប៉ុន្មានខែមុន ស្រីមុំ ធ្លាប់បានបង្ហើបសារជារឿយៗថា រូបនាង និង ស្វាមី ពិតជាចង់បានបុត្រណាស់ មិនថាកូននៅក្នុងផ្ទៃជាបុត្រា ឬ បុត្រី នោះទេ គូស្វាមីមួយគូនេះ រីករាយទទួលស្វាគមន៍ជានិច្ច។ សុបិន្តក្លាយជាការពិត ពេលនេះ អ្នកនាង គង់ ចាន់ស្រីមុំ ពិតជាមានអារម្មណ៍សប្បាយរឹករាយ ដើរសើច អង្គុយសើច ។ ខណៈកាលពីថ្មីៗនេះនាងមានគម្រោងចេញ ទៅធ្វើដំណើរកម្សាន្តនៅទីក្រុងឌូបៃ តែត្រូវលុបចោលគម្រោង ដោយសារនាងមិនចង់ឲ្យប៉ះពាល់ដល់កូននៅក្នុងផ្ទៃ កំឡុងពេលធ្វើដំណើរកម្សាន្ត ឬជិះយន្តហោះទៅទីនោះ។

អ្នកម៉ាក់អនាគតដ៏សែនស្រល់ស្អាត គង់ ចាន់ស្រីមុំ បានបង្ហោះសាររំភើប រីករាយ លាយឡំទាំងអារម្មណ៍ក្ដុកក្ដួល នៅក្នុងគណនីហ្វេសប៊ុកថា

ពេលវេលានិងកាដូរដែលទន្ទឹងរង់ចាំដ៏ធំបំផុតបានមកដល់ហើយ គ្មានអ្វីដែលសប្បាយចិត្តជាងឃើញពីរឆ្នូតនេះទេ ពេលនេះជីវិតរបស់យើងទាំងពីរនាក់ បានសំរេចគ្រប់យ៉ាង អូនមានអារម្មណ៍ថាជីវិតរបស់យើង ពេលនេះកាន់តែមានន័យ ហើយក៏ទទួលស្គាល់ដែលថា ជានារីម្នាក់ដែលសំណាងបានបងជាស្វាមី ហើយគ្មានអ្វីអាចកាត់ថ្លៃបាន។

អ្នកនាងក៏បានបន្តទៀតផងដែរថា «ប្តីថាឆ្លងឆ្នាំនេះបង និងនាំអូនទៅលេង ឌូបៃ ខំរៀបចំហើយគ្រប់យ៉ាង ថាជាកាដូរឆ្នាំថ្មី តែអីឡូវមិនដឹងអ្នកណាកាដូរ អោយអ្នកណាទេពេលនេះ។ តែអត់រួចខ្លួនទេ ចង់ប្រាប់ថាកាដូរ ឌូបៃ នោះអូនលែងចង់បានហើយ តែអូនចាំយកសរុបជាមួយកូនម៉ង»៕

No comments

Powered by Blogger.