គួរឲ្យសរសើរទង្វើរបស់ នាយកុយ និងនាយក្រឹម ចូលរួមក្នុងពិធីបុណ្យសពយាយផាន់

ពិតជាដំណឹងមួយដ៏ក្រៀមក្រំជាទីបំផុតក្នុងរង្វង់សិល្បះខ្មែរ បន្ទាប់ពី តារាសម្តែងជើងចាស់ លោកយាយ ចាន់ ស៊ីផាន់ បានទទួលមរណៈភាពហើយ ក្នុងជន្មាយុ ៩៣ឆ្នាំ ដោយជំងឺរលាកពោះវៀន, ថ្លើម និងចាស់ជរា កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ម្សិលមិញនេះ។

កាលនៅមានជីវិត លោកយាយ តែងតែមានបំណងចុងក្រោយ គឺចង់ជួបមុខ មិត្តសិល្បះករទាំងឡាយដែលលោកយាយស្គាល់ ជាពិសេសគឺ តារាកំប្លែង នាយកុយ និងនាយក្រឹម។ យ៉ាងណា ព្រោះតែរវល់នឹងការងារ នាយក្រឹម មិនបានមកជួបលោកយាយទេ គឺមានតែ នាយ កុយ ប៉ុន្នោះដែលបានមកជួបលោកយាយ កាលពីល្ងាចថ្ងៃទី ៩។

ដោយឡែកនៅថ្ងៃនេះ បន្ទាប់ពីទទួលបានដំណឹងមរណៈភាពរបស់ លោកយាយ ចាន់ ស៊ីផា ភ្លាម គេសង្កេតឃើញ វត្តមានរបស់ នាយកុយ និងនាយក្រឹម ទៅចូលរួមពិធីបុណ្យ របស់ លោកយាយ ដោយទឹកមុខក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំង។

ក្នុងនោះផងដែរ តារាកំប្លែងនាយកុយ ក៏បានសរសេរនៅលើគណនីហ្វេសបុកថា:

ថ្ងៃមុនបានជួបម៉ែផាន់ នៅមន្ទីពេទ្យសូវៀត ឥលូវមកជួបម៉ែផាន់គាត់បានលាចាកលោកនេះហើយ សូមម៉ែទៅឲ្យបានសុខចុះ។

គួរបញ្ជាក់ផងដែលថា កន្លងមក លោកយាយត្រូវបានមិត្តសិល្បះករ ទាំងចាស់ ទាំងថ្មី មកសួរសុខទុក្ខជាហូរហែរ យ៉ាងកក់ក្តៅ ព្រោះលោកយាយគឺជាវិរៈសិល្បករ ជើងចាស់ មួយរូបដែលមានការស្រលាញ់ពិតចំពោះសិល្បះខ្មែរ រហូតដល់ដង្ហើយចុងក្រោយ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.