អុញនោះ! តារាទឹកភ្នែក នី មុន្នីនាថ ស្វះស្វែងរកមេធាវី ដោះស្រាយបញ្ហា បណ្តឹង ជាមួយអតីតគូដណ្តឹងខ្លួន ដោយពឹងលើ......

ក្នុងមួយរយៈពេលចុងក្រោយនេះ ជីវិតសិល្បះរបស់តារាសម្តែងពូកែទឹកភ្នែក នី មុន្នីនាថ ហាក់កំពុងមានភាពស្រអាប់ បន្ទាប់ពីតារារូបនេះមានរឿងជាមួយអតីតគូដណ្តឹង គឺ លោក អ៊ុង សូឡាង រហូតឈានដល់មានការផ្តឹងផ្តល់ ចំពោះ នី មុន្នីនាថ ពីបទ ឆបោកលុយជាង១០ម៉ឺនដុល្លារ និងរំលោភលើសេចក្ដីទុកចិត្ត។

ទោះបីជាបានទទួលដំណឹងថានាងត្រូវបានគេប្តឹង នី មុន្នីនាថ ផ្ទាល់ហាក់ដូចជាមិនខ្លាច ឬខ្វាយខ្វល់ពីបញ្ហានេះទេ ព្រមទាំងធ្លាប់បានបង្ហោះសារថា “ពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃគឺដើរលឿនណាស់ ហើយចិត្តរបស់មនុស្សរឹតតែដើរលឿន ហើយមើលមិនច្បាស់ ហើយមិនប្រាដកថាការនិយាយ និង អំពើរបស់យើងធ្វើហ្នឹងពិតជាត្រឹមត្រូវដែរ ឬយ៉ាងណានោះទេ សំខាន់គឺត្រូវតែស្គាល់ខ្លួនឯងឱ្យច្បាស់ ហើយត្រូវរៀនអត់ឱនឱ្យអ្នកដទៃ ទើបជីវិតស្រស់ថ្លា”។

ប៉ុន្តែថ្មីៗនេះ បានលេចលឺថា នី មុន្នីនាថ ហាក់ផ្លាស់ប្តូរចិត្ត និងកំពុងស្វះស្វែងពឹងឲ្យប្រធានសមាគមមិត្តសិល្បៈស្វែងរក មេធាវី មកការពារក្តី ជាមួយនឹងបណ្តឹងរបស់ អតីតគូដណ្តឹងខ្លួន។ ក្នុងនាមជាប្រធានសមាគមមិត្តសិល្បៈ មិនបានឈរអោបដៃមើលឡើយ គឺព្រមទទួលយកតាមការស្នើសុំរបស់ នី មុន្នីនាថ ហើយក៏សង្ឃឹមថាបញ្ហានេះនឹងបញ្ចប់ទៅដោយមានការអធ្យាស្រ័យគ្នាទៅវិញទៅមក នាពេលខាងមុខ។

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.