ញយដងពេក! ចន ច័ន្ទលក្ខិណា ផ្ញើរសារតបទៅអ្នករិះគន់នាងកប់ៗមាត់ ស្តាប់ហើយអាចនឹងក្អួតឈាម

តារាសម្តែងជើងចាស់ រាងខ្ពស់ស្រឡះ សម្បុរស្រអែម គឺអ្នកនាង ចន ច័ន្ទលក្ខិណា សព្វថ្ងៃមានតំណែងជាប្រធានសមាគមន៍សិល្បះប្រចាំប្រទេសកម្ពុជា ហាក់កំពុងទទួលការចាប់អារម្មណ៍ខ្លាំង តាមរយៈខ្សែភាពយន្តខ្នាតតូចធំ, ស្ពតពាណិជ្ជកម្ម និងសកម្មភាពជាច្រើនទៀតក្នុងវិស័យសិល្បះ ដូចជាការជួយដោះស្រាយបញ្ហាជីវភាពដល់សិល្បះករខ្មែរ ដែលកំពុងជួបការលំបាកនៅចំពោះមុខ។

ដោយឡែក ទទឹមនឹងទង្វើល្អៗរបស់អ្នកនាង គេក៏សង្កេតឃើញថា អ្នកនាងតែងតែត្រូវបានមនុស្សមួយចំនួន រិះគន់មិនសំចៃមាត់ នៅក្នុងបណ្តាញសង្គម ព្រមទាំងទាញអ្នកនាងឲ្យចូលទៅពាក់ព័ន្ធនឹងរឿងផ្សេងៗទៀតជាច្រើន។ ជាក់ស្ថែង ថ្មីៗនេះ ព្រោះតែមិនអាចទ្រាំមើលការរិះគន់ខុសទំនងម្តងហើយម្តងទៀត អ្នកនាង ចន ច័ន្ទលក្ខិណា បានសម្រេចចិត្ត បង្ហោះសារផ្ញើរជូនត្រលប់ទៅអ្នក រិះគន់ នាងវិញកប់ៗមាត់ យ៉ាងដូច្នេះថា:

ខ្ញុំសូមជម្រាបដល់បងប្អូនសិល្បៈអោយបានជ្រាបថានាងម្នាក់នេះមើលងាយអ្នកសិល្បៈយើងណាស់ ។. ខ្ញុំមិនចង់បង្ហោះទេ តែនាងចំពោះខ្ញំគឺញយដងពេកហើយ ខ្ញុំឃើញរគ្រប់ពេលនាងតែងរិះគន់ខ្ញុំមិនដែលលោះពេល តែខ្ញំមិននិយាយ. រឿងដែលមិនពាក់ព័ន្តខ្ញុំក៏នាងអូសអោយពាក់ព័ន្តដែរ និយាយរួមគឺនាងតែងយកមនោសញ្ចេតនាបក្សនិយមមកបង្ករឿងជាមួយខ្ញុំ ខ្ញុំមិនដែលនិយាយពីនាងទេ ទោះខ្ញុំដឹងថានាងស្អប់ខ្ញុំក៏ដោយ ខ្ញុំឃើញនាងខមមិននិយាយមិនល្អពីខ្ញុំញយដងហើយតែខ្ញុំមិនត មិននិយាយ តែលើកនេះខ្ញុំគិតថាមិនគួរស្ងៀមទៀតទេ ព្រោះរឿងដែលស្រីស្អាតឯងនិយាយនេះគឺមិនពាក់ព័ន្តនិងខ្ញុំសោះ តែនាងអូសខ្ញុំចូលរឿងនោះ ពូកែលាបពណ័ម៉្លេះនាង ? រឿងគេក៏ទំលាក់លើខ្ញុំដែរ ខួរនាងជាខួរអ្វី ? សត្វ ?

អ្នកនាង ចន ច័ន្ទលក្ខិណា បានបន្តទៀតថា:

នាងនិយាយរឿងសមាគមសិល្បៈតាំងពីដូរប្រធានមករញ៉េរញ៉ៃ តើនាងស្គាល់ពីសង្គមអ្នកសិល្បៈឬនៅ ? អ្នកសិល្បៈអីក៏អន់ម៉្លេះដែលអោយប្រធានដឹកនាំនិងត្រួតត្រាអូសទាញតាមអំពើចិត្ត ? នាងនិយាយបែបនេះគឺនាងកំពុងមើលងាយអ្នកសិល្បៈចាស់ៗដែលស្ថិតនៅក្នុងវិស័យសិល្បៈណាស់ ហើយអ្នកណាបែងចែកក្រុម ? នាងសួរក្រុមខាងនាងគាំទ្រទៅថាបានបញ្ជូនអ្នកសិល្បៈដែលមានបញ្ហា និង មានជំងឺមកអោយសមាគមជួយដែរឬទេ ? តើខ្ញុំដែលប្រកែកទេ ? យប់អាធ្រាតក៏ខលមកប្តឹងហើយនិយាយទាំងខឹងមួម៉ៅមកអោយជួយដោយគ្មានដឹងម៉ោងគេដេកគេពួនទេ ឬខ្លាចរំខានពេលយប់អាធ្រាតអីទេ ។ សមាគមសិល្បករខ្មែរដែលខ្ញុំឡើងមកបន្តតំណែងនេះតើបន្សល់ប្រាក់អោយប្រធានថ្មីយកទៅជួយអ្នកសិល្បៈទេ ? ខ្ញុំឡើងមកទទួលរងថ្មបាក់ពីគេទេ អ្នកដឹងបានដឹង នាងថាខ្ញំមកកាន់សមាគមគឺសិល្បៈរញេរញ៉ៃ បក្សពួក ឈ្លោះហែកហួរគ្នា ចុះអ្នកសិល្បៈឈឺ និង ស្លាប់ ក៏រញេរញ៉ៃដែរឬអី ? ប្រយ័ត្នព្រលឹងអ្នកសិល្បៈតាមបំបាក់កនាង. រឿងហែកហួរ ឈ្លោះគ្នា នាងក៏ស្ថិតក្នុងលំដាប់នោះដែរនាងស្រីមុខស្អាតមាត់អាក្រក់. ហែកហួរខ្ញុំគ្រប់ពេលយ៉ាងមេចវិញ ? អោយតែគេគាំទ្របក្សនាងគឺល្អទាំងអស់ ងប់ងើបក្បាលមិនរួច អ្នកណាមិនតាមចំណូលចិត្តឬជម្រើសរបស់នាងគឺអាក្រក់ទាំងអស់ លែងមើលឃើញឪពុកម្តាយបងប្អូនមិត្តភ័ក្ត្រឬជនរួមជាតិហើយ គឺដឹងថាអ្នកណាមិនស្របនិងខ្លួនគឺអ្នកនោះជាសត្រូវរបស់អញ !!! មនុស្សរាប់អានគ្នាថាគេអែបអប ប្រឹងតោងចាក់តែស្ករ ចុះនាងមិនមានបក្សពួកអែបអបតែស្ករទេឬ ? នាងនិយាយថាអ្នកសិល្បៈឈ្លោះហែកហួរគ្នានាងថាសិល្បៈនិងដាំក្បាលចុះ ខ្ញុំក៏និយាយថាសង្គមខ្មែមនុស្សដូចនាង សិលធម័ សុជីវធម័ក្នុងសង្គមក៏អន់ដែរ ។. ប្រើខួរដ៏ឆ្លាតរបស់នាងគិតដោយគតិផង កុំពូកែប្រើមាត់ដោយអគតិពេក. អោយតែអ្នកណាមិនគាំទ្របក្សខ្លួនគឺអាក្រក់និងជាសត្រូវទាំងអស់
សាររបស់មនុស្សដែលរិះគន់អ្នកនាង ចន ច័ន្ទលក្ខិណា ជាញយដង

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.