ភ្ញាក់ផ្អើលខ្លាំង! អនាគតបងថ្លៃ ដ៏ស្រស់ស្អាត របស់នាយ ព្រែក បង្ហាញមុខសង្សារសំណព្វចិត្តរបស់ខ្លួន(មានវីដេអូ)

បងប្អួនដែលប្រើប្រាស់បណ្តាញសង្គមភាគច្រើនប្រហែលជាស្គាល់ហើយ កញ្ញា ជា សុជាតា ហៅ(Sota) ដែលជាតារាហ្វេសប៊ុកស្រី ល្បីមានសម្រស់ស្រស់ស្អាត ដងខ្លួនស្រលូន ស៊ិចស៊ី ពូកែវោហា និងត្រូវជាអនាគតបងថ្លៃតារាកំប្លែង នាយព្រែក ពេលនេះធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើសជាខ្លាំង ដោយកញ្ញាបានបង្ហាញមុខម្ចាស់ស្នេហ៍ របស់ខ្លួនក្នុងថ្ងៃខួបកំណើតរបស់មិត្តប្រុស។

ស្ដែងច្បាស់ ក្នុងគណនីហ្វេសប៊ុក របស់កញ្ញា បានបង្ហោះរូបភាព វីដេអូ និង សារជូនពរម្ចាស់់ស្នេហ៍ថារបស់កញ្ញាថា ៖

11/11 រីករាយថ្ងៃកំណើតមនុស្សជាទីស្រលាញ់ ថ្ងៃនេះធ្វើអោយបងរលីងរលោងហើយ ព្រោះថាទៅ Surprise ទាំងកណ្ដាលយប់ សុំទោសដែលពេលខ្លះអូនមិនមែនជាមនុស្សចូលចិត្ត Show តាមរយៈfacebook តែចង់ប្រាប់ថាអូនស្រលាញ់បងខ្លាំង គឺខ្លាំងបំផុត

បន្ទាប់ពីឃើញ និងវីដេអូខ្លីនេះ ផុសភ្លាម ក៏មានអ្នកនិយមលេងបណ្ដាញសង្គម ជាច្រើននាក់ បានបង្ហាញភាពភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែនេះជាលើកទី១ហើយ ដែលអនាគតបងថ្លៃ ដ៏ស្រស់ស្អាត របស់នាយ ព្រែក បង្ហាញមុខសង្សារសំណព្វចិត្តបែបនេះ។

រីករាយទស្សនា វីដេអូដ៏សែនផ្អែមល្ហែមរបស់គូស្នេហ៍ទាំងពីរខាងក្រោមនេះ

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.