មិននឹងស្មាន តារាចម្រៀង ឱក សុគន្ធកញ្ញា ហ៊ានធ្វើបែបនេះ ដើម្បីថ្ងៃមង្គលការរបស់ សុគន្ធ នីសា ....

ការសម្រេចចិត្តមួយរបស់ ឱក សុគន្ធកញ្ញា កំពុងធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីតារាចម្រៀងរូបនេះ បានបង្ហាញពីទំនាក់ទំនងដ៏ល្អ និងការលះបង់ ចំពោះមិត្តភក្តិដែលជាតារាចម្រៀងរួមអាជីបជាមួយនាងជាង ១៥ ឆ្នាំ គឺ កញ្ញា សុគន្ធ នីសា ដែលត្រៀមខ្លួនចូលរោងការនៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០១៧ ខាងមុខនេះ ជាមួយ​លោក សាំបាេះ នៅ​សណ្ឋាគារ​ សូហ្វីតែល​។

តាមប្រភពព័ត៌មានរបស់តារាស្រុកខ្មែរ បានឲ្យដឹងថា នៅក្នុងថ្ងៃមង្គលការរបស់ សុគន្ធ នីសា តារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា និងមិនទទួលការងារអ្វីទាំងអស់ ជាពិសេសគឺការងារក្នុងសិល្បះ ដើម្បីធ្វើអោយខ្លួនទំនេរ មានពេលវេលាគ្រប់គ្រាន់សម្រាប់ចូលរួមថ្ងៃដ៏មានន័យរបស់មិត្តភក្តិខ្លួន។

គួរបញ្ជាក់ផងដែលថា ដោយសារតែមង្គលការរបស់ សុគន្ធ នីសា និងធ្វើឡើងនៅថ្ងៃចុងសប្តាហ៍ ដែលជាថ្ងៃសម្បូរទៅដោយកម្មវិធីប្រគុំតន្ត្រីផ្សេងៗជាច្រើន ប៉ុន្តែ ឱក សុគន្ធកញ្ញា សម្រេចចិត្តបដិសេសមិនចូលរួមទាំងអស់ ទោះបីតម្លៃខ្លួនរបស់នាងជាទូទៅគឺទទួលបានដល់ទៅ ៣០០០ ដុល្លា ក្តី។

នេះអាចបញ្ជាក់ឲ្យឃើញថា មិត្តភាពរវាងតារាទាំងពីរ គឺពិតជាល្អ មិនដូចអ្វីដែលមហាជនភាគច្រើនតែងតែគិតថាពួកគេទាំងពីរ ព្រោះតែការប្រកួតប្រជែងក្នុងវិស័យសិល្បះ ធ្វើឲ្យទំនាក់ទំនងអ្នកទាំងពីរមានភាពប្រេះឆា និងមិនសូវសិ្នតស្នាលនិងគ្នា។

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.