ខឹងអ្នកណាចេះ បានជា ពេជ្រ សោភា ដល់ថ្នាក់បង្ហោះសារ បែបនេះថា....

អ្នកនាង ពេជ្រ សោភា ដែលគេស្គាល់ថាជាតារាចម្រៀងមួយរូប វ័យកាន់តែចាស់ គឺកាន់តែល្បី ថ្មីៗនេះបានបង្ហោះសារមួយឃ្លា ហាក់សម្តែងការខឹង និងមិនពេញចិត្ត ចំពោះទង្វើរបស់នរណាម្នាក់។ ដោយសារមួយឃ្លានោះ អ្នកនាង ពេជ្រ សោភា បានសរសេរបង្ហោះនៅលើបណ្តាញសង្គមយក្ស អ៊ីនស្តាក្រាម (IG) រៀបរាប់យ៉ាងដូច្នេះថា:

ស្គាល់ខ្ញុំអោយច្បាស់ លេងដឹងលេង មែនដឹងមែន ខ្ញុំមិនទទួលយកពាក្យសុំទោសពីរអ្នកទេ okចប់😒
ក្នុងសារដដែលនោះ អ្នកនាង ពេជ្រ សោភា បានសង្កត់ធ្ងន់ៗថា:

ខ្ញុំមិនដូចមុនទេ ខ្ញុំជាមនុស្សស្រីដែលមិនទ្រមនុស្សប្រុសរឿងស្នេហា អ្នកស្រលាញ់ខ្ញុំ១០០ខ្ញុំស្រលាញ់អ្នកត្រឹម២០ ហ្គេម

តាមរយៈសារខាងលើរបស់ អ្នកនាង ពេជ្រ សោភា បានបង្ហាញឲ្យឃើញពីភាពហ្មត់ចត់ និងបទពិសោធន៍ផ្តាល់របស់ខ្លួន នៅពេលដែលផុងខ្លួនស្រលាញ់អ្នកណាម្នាក់អស់ពីចិត្ត។ យ៉ាងណា អ្នកនាង សោភា មិនបានបង្ហើបអោយដឹងថា មនុស្សម្នាក់នោះ គឺជាអ្នកណាឡើង ដែលអ្នកនាង បានសរសេរសារ បញ្ចេញកំហឹង តាមសារខាងលើ នោះឡើយ។

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.