អុញនោះ! ម៉េង កែវពេជ្ជតា រិះគន់ចំៗចំពោះក្រដាស់ប្រាក់ក្នុងស្រុកខ្មែរ ដោយបានលើកឡើងថា..........

កាលពីរាត្រីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៧ តារាចម្រៀងជើងចាស់ ម៉េង កែវពេជ្ជតា បានធ្វើការរិះគន់ចំៗ ចំពោះលក្ខណៈនៃលុយខ្មែរ។ ក្នុងនោះ អ្នកនាង បានរិះគន់ ត្រង់ថា ក្រដាសប្រាក់មានតម្លៃដូចគ្នា ប៉ុន្តែហេតុចាំបាច់បង្កើតច្រើនដងម្ល៉េះ ថែមទាំងធ្វើការផ្ទាស់ផ្តូរពណ៌ និងទំហំឲ្យខុសៗគ្នាទៀត ធ្វើឲ្យអ្នកប្រើប្រាស់ និងរូបអ្នកនាងផ្ទាល់ ពេលខ្លះមានការភ័ន្តច្រឡំ ក្នុងការចាយវាយ។

ជាក់ស្ថែង អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេររៀបរាប់នៅលើគណនីហ្វេសបុករបស់ខ្លួនថា:

និយាយពីរឿង រូបីយប័ណ្ណ ( លុយ ) នៅស្រុកខ្ញុំ ម្តេចក៍មានច្រើនរូប ច្រើនបែបម្ល៉េះ ? ចំនួនទឹកប្រាក់តែមួយ ប៉ុន្តែមានរូបរាង ព៌ណ រូបភាព ទំហំផ្សេងៗគ្នា ធ្វើអោយអ្នកចាយមានការវង្វេងវង្វាន់ភាន់ច្រលំ ។
2

អ្នកនាងបានបន្តទៀតថា:

នេះសំរាប់ប្រជាពលរដ្ឋខ្មែរផង ចុះទំរាំជនបរទេសទៀត តើគេនឹងពិបាកស្គាល់យ៉ាងម៉េចទៅ ? ខ្ញុំមិនដឹងថា នេះជាគោលការណ៍សេដ្ឋកិច្ចអ្វីទេ តែខ្ញុំឆ្ងល់មែន ព្រោះមិនដែលឃើញលុយ អាមេរិក បារាំង អូស្ត្រាលី .. ដូរញឹកញាប់ដូច្នេះផង គឺទាល់តែយូរណាស់ ទើបដូរម្តង ។ ឆ្ងល់

ក្រោយពីអ្នកនាង ម៉េង កែវពេជ្ជតា លើកឡើយបែបនេះពីបញ្ហាក្រដាស់ប្រាក់ខ្មែរ គេសង្កេតឃើញមានមហាជនជាច្រើនមានការគាំទ្រច្រើន និងបានបញ្ចេញមតិខ្លះៗដូចខាងក្រោមនេះ:

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.