ពិតជាកំសត់ ស្ទើរស្រក់ទឹកភ្នែក! ខេម នឹកអតីតកាល ធ្លាប់ត្រូវគេដេញចេញ...

ជីវិតរបស់តារាចម្រៀងសម្លេងស្អក ហាក់ដូចជាមានដំណើរជីវិតប្រែប្រួស មករស់ក្នុងភាពហ៊ឺហារ ក្នុងងារជាតារាចម្រៀងល្បី មានលុយវាល់ម៉ឺនសែនដុល្លា​រកាន់នៅក្នុងដៃ តារាចម្រៀង ខេម ក៏បង្ហាញសារនឹករលឹកទៅអតីតកាលដ៏កម្សត់ គ្រាមកជាន់ទឹកដីក្រុងភ្នំ​ពេ​​ញដំបូង។

ក្នុងសារដែលតារាចម្រៀង ខេម បង្ហោះនៅលើគណនីហ្វេសប៊ុក បង្ហាញនូវអតីតកាលខ្លួនដោយបានរៀបរាប់បែបនេះថា៖

ខ្ញុំឡើងមកដល់ទីខ្ពស់ នឹកឃើញពេលខ្ញុំបានមកដល់ភ្នំពេញដំបូង កុំថាទីខ្ពស់លើអាគារនេះ​​ សូ​ម្បីតែមុខផ្ទះគេនឹងក៏មិនបានទៅក្បែរផង មនុស្សគេមិនឲ្យមើលងាយគ្នាទេ ។

តារាចម្រៀង ខេម ក៏ធ្លាប់ប្រាប់ពីដំណើរជីវិតរបស់គេមុនក្លាយជាតារាចម្រៀងល្បី ថា៖

ខ្ញុំចេញពីស្រុកកំណើតខេ​ត្ត​កំពង់ឆ្នាំមកភ្នំពេញដំបូង មិនមានអ្វីជាគោលដៅពិតប្រាកដទេ ទោះខ្លួនឯងចេះច្រៀង ក៏មិនមានសង្ឃឹមដែរអាចក្លាយជាតារាចម្រៀង»។ ខេម ក៏ធ្លាប់បានប្រាប់ទៀតថា «មកដល់ភ្នំពេញ មុនរកបានការងារធ្វើកម្មករ​​គេ​នោះ​ ធ្លាប់ដេកក្រោមស្ពាន រកលុយទិញបាយក៏មិនមានដែរ តែពេលនេះបានក្លាយជាតារាចម្រៀង អតីតកា​ល​នោះ នៅចងចាំក្នុងចិត្តជានិច្ច ។
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.