ទោះ តារាសម្តែង ឈិត សុជាតា ព្យាយាមលាក់បាំងមុខស្វាមី ស្រាប់តែត្រូវគេស្គាល់ថាជា…....

ពិធីការិនី និងជាតារាសម្តែង រូបស្រស់ សាច់សខ្ចី មិនចាញ់តារាបរទេស អ្នកនាង ឈិត សុជាតា ក្រោយពីមាន កូនភ្លោះគួរឲ្យស្រលាញ់ទាំង ២ នាក់ មក ហាក់មានភាពឃ្លាតឆ្ងាយពីវិថីសិល្បះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើយោងតាមសកម្មភាពជាច្រើននៅក្នុង បណ្តាញសង្គម អ្នកនាង ឈិត សុជាតា តែងតែចំណាយពេលមើលថែកូនតូចៗ និងបានបង្ហោះរូបភាពស្អាតៗគួរឲ្យស្រលាញ់នៃគ្រួសាររបស់អ្នកនាងទៀតផង។

យ៉ាងណា មហាជន នៅតែមានចម្ងល់រហូតមកដល់ពេលនេះថា ហេតុអ្វីបានជា អ្នកនាង ឈិត សុជាតា មិនហ៊ានបង្ហាញមុខមាត់ពិត របស់ស្វាមីខ្លួនដ៏ដែរ។ ទោះបីជារឿងនេះត្រូវបានខំបិទបាំង យ៉ាងណាពីសមីខ្លួន បើយោងតាមប្រភពព័ត៌មានរបស់តារាស្រុកខ្មែរ បានបង្ហើបឲ្យដឹងថា មានអ្នកជិតស្និទ្ធនឹងពិធីការនី ឈិត សុជាតា ធ្លោយមាត់ឲ្យដឹងថា:

"អ្នកនាងមិនហ៊ានបញ្ចេញមុខស្វាមីទេ ព្រោះស្វាមីដែលជាមន្រ្តីធំនោះ នៅមាន​ប្រពន្ធដើម មិនទាន់លែងលះគ្នាទេ អញ្ចឹងហើយនាងខ្លាចប្រពន្ធដើមរបស់ស្វាមីរករឿងរករ៉ាវ ។"

ទោះបីមានការលាក់បាំងយ៉ាងណាក្តី ក៏គេសង្កេតឃើញថាគ្រួសារ របស់ អ្នកនាង ឈិត សុជាតា រស់នៅប្រកបដោយសេចក្តីសុខ និងមិនដែលមានរឿងកង្វល់ក្នុងចិត្តឡើយ។

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.